ព័ត៌មានអន្ដរជាតិ
លោក Netanyahu ដាក់ចិត្តដាក់កាយប្រយុទ្ធជាមួយក្រុមហាម៉ាសដល់ទីអវសាន
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅតែរក្សាជំហររឹងរូបរបស់លោក ដោយប្តេជ្ញាបន្តការប្រយុទ្ធជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសរហូតដល់ទីអវសាន ។

លោក Netanyahu បានប្រាប់ទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ថា អ៊ីស្រាអែលនឹងបន្តធ្វើសង្គ្រាមបង្ហូរឈាមរហូតដល់ទទួលបានជ័យជម្នះទាំងស្រុង ទោះបីជាវាត្រូវការពេលយូរយ៉ាងណាក៏ដោយ ជាពិសេសអ៊ីស្រាអែលមិនខ្វល់នឹងការដាក់សម្ពាធពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនឲ្យបន្ថូរដៃក្នុងប្រតិបត្តិការយោធារបស់ខ្លួននោះឡើយ ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះទៀតសោត លោក Netanyahu បានបញ្ជាក់ទៀតថា “ការសម្រេចចិត្តរបស់យើងក្នុងសង្គ្រាមនាពេលនេះ គឺផ្អែកលើហេតុផល ក៏ដូចជាលទ្ធផលជាក់ស្ដែងលើប្រតិបត្តិការរបស់យើង ជាពិសេសសោកនាដកម្មដែលមិនធ្លាប់កើតមាន ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលាមក” ។

ជាក់ស្ដែង ការបាញ់បោះដ៏ខ្លាំងក្លាជាមួយនឹងក្រុមហាម៉ាសនៅតែបន្តបែកផ្កាភ្លើង ជាពិសេសអ៊ីស្រាអែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើផ្លូវរូងក្រោមដីក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា និងថែមទាំងសម្លាប់យុទ្ធជនរបស់ក្រុមប្រដាប់អាវុធមួយនេះជាច្រើននាក់ផងដែរ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


