Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះដល់ពេលកំណត់ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី តែយោធាអាចពន្យារពេលបន្ថែម

បានផុស

នៅ

រយៈពេលនៃការឃុំខ្លួនដែលត្រូវបានអនុម័តដោយតុលាការសម្រាប់ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវបញ្ចប់នៅថ្ងៃចន្ទនេះ ។ ប៉ុន្តែយោធាអាចចាត់វិធានការដើម្បីពន្យារពេលបន្ថែម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី អ៊ុងសាន ស៊ូជី បានស្ថិតនៅក្នុងការឃុំខ្លួនរួមជាមួយលោកប្រធានាធិបតី Win Myint និងសមាជិកដទៃទៀតនៃគណបក្សរបស់លោកស្រី ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ ខែកុម្ភៈ ។

ឯកសារដែលប៉ូលិសបញ្ជូនទៅតុលាការបានចោទប្រកាន់លោកស្រី អ៊ុងសាន ស៊ូជី ពីបទនាំចូលឧបករណ៍ទំនាក់ទំនងខុសច្បាប់ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត ។

ចំណែកលោកប្រធានាធិបតី Win Myint ត្រូវបានចោទប្រកាន់ពីបទរំលោភលើពិធីសារការពារជំងឺកូវីដ ១៩ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតកាលពីខែកញ្ញាឆ្នាំមុន ។ រយៈពេលនៃការឃុំខ្លួនគាត់ក៏គ្រោងនឹងបញ្ចប់នៅថ្ងៃចន្ទនេះដែរ ។

យោធានិយាយថា ខ្លួនមិនបានបញ្ឈប់រដ្ឋធម្មនុញ្ញទេ ហើយបាននិងកំពុងអនុវត្តតាមនីតិរដ្ឋ ។

ប៉ុន្តែយោធាបានផ្អាកបទប្បញ្ញត្តិច្បាប់ ហើយអនុញ្ញាតឲ្យអាជ្ញាធរសន្តិសុខឃុំខ្លួនពលរដ្ឋដោយគ្មានការយល់ព្រមពីតុលាការ ។

ការប្រមូលផ្តុំដ៏ធំបាននិងកំពុងបន្តជារៀងរាល់ថ្ងៃដើម្បីប្រឆាំងនឹងការកាន់កាប់របស់យោធា និងការចាប់ឃុំខ្លួនមន្ត្រីនៃគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ស្ថានភាពកាន់តែតានតឹង កងទ័ពមីយ៉ាន់ម៉ាបន្តបាញ់ប្រហារលើបាតុករ

ចុចអាន ៖ មួយថ្ងៃទៀត ដល់ពេលកំណត់ដោះលែងលោកស្រី អ៊ុងសាន ស៊ូជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម