ព័ត៌មានអន្ដរជាតិ
ព្រះនាងរបស់ អង់គ្លេស Sarah Ferguson ទ្រង់មានជំងឺមហារីកស្បែក
ព្រះនាង Sarah Ferguson ត្រូវបានក្រុមគ្រូពេទ្រធ្វើរោគវិនិច្ឆ័យឃើញមានរោគសញ្ញានៃជំងឺមហារីកស្បែក ។ នេះបើយោងតាមបណ្ដាសារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២១ ខែមករាកន្លងទៅ ។

ព្រះនាង Ferguson ព្រះជន្ម ៦៤ ព្រះវស្សា ដែលបានអភិសេកជាមួយព្រះអង្គម្ចាស់ Andrew និងធ្លាប់ត្រូវបានព្យាបាលជំងឺមហារីកសុដន់កាលពីឆ្នាំមុន បច្ចុប្បន្ននេះទ្រង់ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកស្បែកមួយមុខទៀត បន្ទាប់ពីទ្រង់បានកាត់ប្រជ្រុយជាច្រើនចេញ ។
Sky News បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ព្រះនាងថា “ទ្រង់កំពុងស្ថិតនៅក្រោមការធ្វើតេស្តវិនិច្ឆ័យបន្ថែមទៀតដើម្បីឲ្យដឹងច្បាស់ថា ជំងឹនេះ ស្ថិតនៅក្នុងដំណាក់កាលដំបូងឬយ៉ាងណា” ខណៈការធ្វើរោគវិនិច្ឆ័យនេះគឹកើតឡើងភ្លាមៗ បន្ទាប់ពីទ្រង់ធ្វើការវះកាត់មហារីកសុដន់លើកដំបូងរបស់ទ្រង់ ។

គួរបញ្ជាក់ថា ការធ្វើរោគវិនិច្ឆ័យរបស់ព្រះនាងកើតមានឡើងដំណាលគ្នាឡើងទៅនឹងព្រះអង្គម្ចាស់ Charles ព្រះជន្ម ៧៥ ព្រះវស្សា រៀបចំការវះកាត់ក្រពេញប្រូស្តាតរីកធំក្នុងសប្តាហ៍នេះ ។ មួយវិញទៀត មន្ត្រីរាជវង្សក៏បានប្រកាសដែរថា ខ្សែរាជវង្សមួយទៀតគឹ Catherine ព្រះមហេសីរបស់ព្រះអង្គម្ចាស់ William ដែលជាអ្នកស្នងរាជសម្បត្តិរបស់ព្រះអង្គម្ចាស់ Charles ទ្រង់ក៏វះកាត់ពោះដោយជោគជ័យផងដែរ ហើយទ្រង់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេលពីរសប្តាហ៍ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


