ព័ត៌មានអន្ដរជាតិ
ថៃ ជាប់ក្នុងចំណោមប្រទេស មានខ្យល់ពុល គ្រោះថ្នាក់បំផុត លើពិភពលោក
ប៉ុន្មានខែកន្លងមកនេះ ប្រទេសថៃបានញាំញីយ៉ាងខ្លាំងដោយសារបញ្ហាបរិកាសកខ្វក់ ហើយបើយោងតាមការចុះផ្សាយរបស់ The Nation ដោយដកស្រង់ទិន្នន័យពីសន្ទស្សន៍គុណភាពខ្យល់ IQAir បានបង្ហាញថា ថៃ ជាប់លេខ២០ ក្នុងចំណោមប្រទេសមានកម្រិតខ្យល់ពុល គ្រោះថ្នាក់បំផុតលើពិភពលោក គិតត្រឹមថ្ងៃអង្គារទី៣០ខែមករា។

តាមទិន្នន័យ កំហាប់ភាគល្អិត PM2.5 នៅទីក្រុងបាងកក បានឈានដល់ ១៣២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំណែកនៅ ឈៀងម៉ៃ វិញ PM2.5 បានលោតដល់ ១៦៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប រីឯ ខនកេន ឡើងដល់ ១៥៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។
ដោយសារតែបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះហើយ ទើបរាជរដ្ឋាភិបាលថៃ ចាត់វិធានការដើម្បីដោះស្រាយស្ថានការណ៍ ដែលវិធានការទាំងនោះមានដូចជា៖ ហាមឃាត់ការដុតកាកសំណល់កសិកម្ម បង្ក្រាបការកាប់ឈើខុសច្បាប់ និងលើកទឹកចិត្តឲ្យប្រជាជន ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងរថយន្តអគ្គិសនី។

យ៉ាងណាក្តី រដ្ឋាភិបាលថៃ ក៏ចាំបាច់ត្រូវធ្វើការជាមួយបណ្តាក្រុមហ៊ុននិងស្ថាប័ននានាផងដែរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះ និងជំរុញពួកគេឲ្យចាត់វិធានការ កាត់បន្ថយការបំភាយឧស្ម័ន។
លើសពីនេះ ថៃ បានចេញសារដាស់តឿនសុខភាពដល់ប្រជាជនដែលរស់នៅតាមតំបន់មានខ្យល់ពុលកម្រិតខ្ពស់ ដោយណែនាំពួកគេឲ្យចៀសវាងធ្វើសកម្មភាពនៅខាងក្រៅផ្ទះ ជាពិសេសចំពោះអ្នកមានបញ្ហាផ្លូវដង្ហើម ត្រូវពាក់ម៉ាសពេលចេញទៅក្រៅ បិទបង្អួចផ្ទះ និងប្រើម៉ាស៊ីនបន្សុទ្ធខ្យល់តាមដែលអាចធ្វើទៅបាន។
មិនមែនជារឿងតូចឡើយ, PM2.5 គឺជាប្រភេទនៃការបំពុលបរិយាកាស ដែលបង្កគ្រោះថ្នាក់ជាពិសេសដល់សុខភាពមនុស្ស។ វាអាចបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើម កើតជំងឺបេះដូង និងថែមទាំងមហារីកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


