Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានថា ថ្ងៃនេះនឹងមានអំពើហិង្សាទ្រង់ទ្រាយធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា

បានផុស

នៅ

នៅថ្ងៃពុធទី១៧ខែកុម្ភៈនេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានព្រមានពីសក្តានុពលនៃការកើនឡើងនូវអំពើហិង្សានៅក្នុងប្រទេសនេះ ខណៈក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ត្រូវបានគេរំពឹងថានឹងប្រឈមមុខជាមួយយោធាជាថ្មីម្តងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំស៊ីវិលដែលត្រូវទម្លាក់តំណែង លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ជាលើកទី២កាលពីថ្ងៃអង្គារ ហើយអ្នករាយការណ៍របស់ UN បានប្រាប់ថា លោកស្រីប្រហែលជាត្រូវបានកាត់ទោសដោយសម្ងាត់។

ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់ថ្មីមួយទៀតប្រឆាំងមេដឹកនាំដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ពីបទរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស ដែលការចោទប្រកាន់នេះត្រូវបានប្រើជាញឹកញាប់ដើម្បីកាត់ទោសមនុស្សដែលប្រឆាំងនឹងការរឹតត្បិតវីរុសកូរ៉ូណា។

ក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីយោធាបានបណ្តេញលោកស្រី អ៊ុងសាន ស៊ូជី ហើយដាក់លោកស្រីនៅក្រោមការឃុំឃាំងក្នុងផ្ទះនៅរដ្ឋធានីណៃពិដោ, ទីក្រុងធំៗនិងសហគមន៍ភូមិដាច់ស្រយាលក៏មានការបះបោរដោយបើកចំហផងដែរ។

ប៉ុន្តែលោក Tom Andrews អ្នករាយការណ៍ពិសេស UN សម្រាប់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកព្រួយបារម្ភថា រឿងនេះកំពុងស្ថិតក្នុងស្ថានភាពមិនអាចគ្រប់គ្រងបាន។

លោក Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបារម្ភថា ថ្ងៃពុធនេះនឹងមានអំពើហិង្សាទ្រង់ទ្រាយធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ធំជាងអ្វីដែលយើងបានឃើញចាប់តាំងពីការកាន់កាប់ដោយរដ្ឋាភិបាលខុសច្បាប់កាលពីថ្ងៃទី១ខែកុម្ភៈ”។

លោកបាននិយាយថា លោកបានទទួលរបាយការណ៍ថា ទាហានកំពុងត្រូវបានដាក់ពង្រាយមកពីតំបន់ឆ្ងាយៗចូលទៅក្នុងទីក្រុង យ៉ាំងហ្គោន។

លោកលើកឡើងថា “កាលពីអតីតកាល ចលនាកងទ័ពបែបនេះបានកើតឡើងមុនពេលមានការសម្លាប់ ការបាត់ខ្លួននិងការឃុំខ្លួនជាទ្រង់ទ្រាយធំ។ ខ្ញុំភ័យខ្លាចថា រឿង២ គឺបាតុកម្មធំនិងទាហានដែលប្រមូលផ្តុំគ្នា អាចបង្កទៅជាការប្រព្រឹត្តបទឧក្រិដ្ឋកម្មយោធាកាន់តែច្រើនប្រឆាំងនឹងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោកស្រី ស៊ូជី រងការចោទប្រកាន់ថ្មីមួយទៀត

ចុចអាន៖ យោធាមីយ៉ាន់ម៉ាថា នេះមិនមែនជារដ្ឋប្រហារទេ និងគ្មានជម្រើសអ្វីក្រៅពីរឹបអូសយកអំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម