ព័ត៌មានអន្ដរជាតិ
Breaking News! លោកស្រី ស៊ូជី រងការចោទប្រកាន់ថ្មីមួយទៀត
ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់ថ្មីមួយទៀតប្រឆាំងមេដឹកនាំដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ពីបទរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស ដែលការចោទប្រកាន់នេះត្រូវបានប្រើជាញឹកញាប់ដើម្បីកាត់ទោសមនុស្សដែលប្រឆាំងនឹងការរឹតត្បិតវីរុសកូរ៉ូណា។
លោកស្រី ស៊ូជី ដែលត្រូវបានឃុំខ្លួននៅក្នុងរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ខែកុម្ភៈ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទនាំចូលអាយកូមដោយខុសច្បាប់រួចទៅហើយ។
ការចោទប្រកាន់ថ្មីនេះ អាចធ្វើឲ្យលោកស្រីត្រូវឃុំខ្លួនមិនកំណត់ពេល ដោយគ្មានការជំនុំជម្រះបន្ទាប់ពីយោធាបានផ្លាស់ប្តូរក្រមព្រហ្មទណ្ឌកាលពីសប្តាហ៍មុន។ ក្រមព្រហ្មទណ្ឌថ្មីអនុញ្ញាតឲ្យឃុំខ្លួនមនុស្សដោយមិនចាំបាច់មានការអនុញ្ញាតពីតុលាការ។
ការពិន័យជាអតិបរមាចំពោះការរំលោភលើច្បាប់វីរុសកូរ៉ូណា គឺត្រូវជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ។
អតីតប្រធានាធិបតី Win Myint ក៏ប្រឈមមុខនឹងការចោទប្រកាន់នៅក្រោមច្បាប់ដូចគ្នានេះដែរ សម្រាប់ការប្រមូលផ្តុំជាសាធារណៈចំពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Axios
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត