ព័ត៌មានអន្ដរជាតិ
ត្រឹមមួយខែមករា ថៃ ទាញទេសចរបរទេសបានជិត ៤ លាននាក់
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយកាលពីពេលថ្មីៗនេះថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃបានចាប់ផ្ដើមបញ្ចេញពន្លឺល្អវិញហើយសម្រាប់ឆ្នាំ ២០២៤ នេះ ខណៈត្រឹមតែមួយខែមករា ថៃទាញទេសចរបរទេសបានជិត ៤ លាននាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅនេះ ។

លោក Chai បានលើកឡើងថា កត្តាដែលរួមចំណែកដល់ការកើនឡើងយ៉ាងគំហុកនៃអ្នកទេសចរធ្វើដំណើរមកលេងកម្សាន្តនៅក្នុងប្រទេសថៃ អាចមកពីតម្រូវការហោះហើររបស់អ្នកទេសចរ បន្ទាប់ពីចិនដកការរឹតត្បិតពាក់ព័ន្ធជំងឺរាតត្បាត និងគោលនយោបាយឥតគិតថ្លៃវីសារបស់រដ្ឋាភិបាលថៃ ។
ចំណែនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចំនួន ២ ថ្ងៃ ពោលគិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ប្រទេសថៃបានស្វាគមន៍ភ្ញៀវបរទេសជិត ១៣ ម៉ឺននាក់ ក្នុងនោះភ្ញៀវចិនឈរនៅលំដាប់កំពូលគេមានចំនួន ៧៣០,៧៤៧ នាក់ បន្ទាប់មកគឺទេសចរម៉ាឡេស៊ីមាន ៤១៩,១១៦ នាក់, រុស្ស៊ីមានចំនួន ២៧៥,៦៤១ នាក់, ឥណ្ឌា ២០៩,៤៣១ នាក់ និងឡាវមានចំនួន ១៣០,៥៥១ នាក់ ។

ទន្ទឹមនោះ ក្រៅពីទាក់ទាញភ្ញៀវទេសចរមកពីប្រទេសចិន រដ្ឋាភិបាលថៃក៏បាននិងកំពុងកសាងទំនាក់ទំនងវិជ្ជមានជាមួយសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ទេសចរណ៍ទៅវិញទៅមកនៅក្នុងតំបន់ ខណៈគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមគួរឲ្យកត់សម្គាល់ គឺគម្រោង “One Destination” ដែលមានមុខព្រួញលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងប្រទេសចំនួន ៦ ក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ពិភពលោក ដោយក្នុងនោះមានការចូលរួមពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ ប្រទេសថៃបានឈានដល់គោលដៅទេសចរណ៍ចំនួន ២៨ លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន ១.២ ពាន់ពាន់លានបាត (៣៤.៩៣ ពាន់លានដុល្លារ) ស្របពេលមុខព្រួញសម្រាប់ឆ្នាំ ២០២៤ នេះវិញ រដ្ឋាភិបាលបានកំណត់ទិសដៅការមកលេងកម្សាន្តរបស់អ្នកទេសចរជាង ៣៤ លាននាក់ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


