Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកមានឥទ្ធិពលចិនម្នាក់ ចំណាយប្រាក់រាប់សិបលានដុល្លារ កែសម្ផស្សតាំងពីអាយុ ១៣ ឆ្នាំ

បានផុស

នៅ

អ្នកមានឥទ្ធិពលជនជាតិចិនឈ្មោះ Zhou Chu Na ដែលមានអាយុ ២០ ឆ្នាំនិងត្រូវបានគេស្គាល់ច្បាស់តាមរយៈឈ្មោះលើអ៊ីនធឺណិតរបស់នាងថា Xiao Z Nana កាលពីពេលថ្មីៗនេះ បានល្បីល្បាញដោយសារការផ្លាស់ប្តូរយ៉ាងខ្លាំងសឹងចំណាំមិនស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន​ 8day ​បានផ្សាយថា​ Nana ធ្លាប់បានបង្ហើបថា នាងត្រូវបានមិត្តរួមថ្នាក់របស់នាងហៅថាស្រីមុខអាក្រក់ ដោយសារមានសម្បុរខ្មៅខ្លាំងនិងភ្នែកតូចពេក ហើយជារឿយៗនាងត្រូវគេបង្ខំឲ្យធ្វើកិច្ចការសំអាតទាំងអស់នៅក្នុងសាលាតែម្នាក់ឯង។ ដោយសារតែការ​បញ្ចេញ​មតិ និង​ការ​សម្លុតធ្វើបាប ​ Nana ស្រាប់តែមាន​ក្តី​សុបិន​ចង់​ក្លាយ​ជា​តារា ពេលនោះនាងចាប់​ផ្ដើម​ធ្លាក់​ក្រោម​កាំបិត​តាំង​ពី​អាយុ ១៣ ឆ្នាំ។

អ្នកមានឥទ្ធិពលជនជាតិចិនរូបនេះបានឆ្លងកាត់នីតិវិធីជាច្រើន រួមទាំងការវះកាត់ត្របកភ្នែកពីរជាន់ កាត់ថ្គាម និងការវះកាត់ឆ្អឹង ហើយថែមទាំងបានធ្វើទៅលើរាងកាយរបស់នាងផងដែរ។ គោលដៅរបស់នាងមិនត្រឹមតែទទួលបានការគោរពពីអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលទៅដូចតារាចិន Esther Yu ផងដែរ។

ដោយឡែក យោងតាមរបាយការណ៍មួយផ្សេងទៀតបានបញ្ចាក់ថា នាងបានចំណាយប្រាក់ជាង ៤ លានយន់​(២៦,៦៦១ដុល្លារ) លើនីតិវិធីជាង ១០០ មុខលើរាងកាយ ក្នុងរយៈពេល៣ ឆ្នាំ។​ នាងមិនត្រឹមតែត្រូវស៊ូទ្រាំនឹងការវះកាត់ដ៏លំបាករយៈពេល ១០ ម៉ោងប៉ុណ្ណោះទេ នាងបានជួបប្រទះនូវផលប៉ះពាល់ និងអាចទទួលទានតែសារធាតុរាវក្នុងអំឡុងពេលជាសះស្បើយ។

ទោះជាមានការឡំបាកខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែនាងនិយាយថាវាមានតម្លៃទាំងអស់នូវអ្វីដែលនាងខំលះបង់កន្លងមក។ ពីព្រោះ Nana ទទួលបានភាពល្បីល្បាញលើអ៊ីនធឺណិតបន្ទាប់ពីរូបរាងបានផ្លាស់ប្តូរសឹងតែចំណាំលែងស្គាល់។

យ៉ាង​ណា​មិញ អ្នក​និយម​លេង​អ៊ីនធឺណិត​គិត​ថា​នាង​បាន​ផ្លាស់​ប្ដូរ​ខ្លួន​ឆ្ងាយ​ពេក​ អ្នកខ្លះហាក់កត់​សម្គាល់​ថា មុខ​របស់​នាង​មើល​ទៅ​គួរឲ្យខ្លាចនិង​ដូចខ្មោចទៅវិញ។​ ក្នុងនោះមានការបញ្ចេញមតិដ៏ឃោរឃៅមួយឲ្យនាងថា “ខ្ញុំមិនគិតថាអ្នកចាំបាច់ត្រូវផ្លាស់ប្តូរមុខរបស់អ្នកទេ អ្នកត្រូវជួសជុលខួរក្បាលរបស់អ្នកជំនួសវិញ៕

រូបភាពកាលនៅតូច

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie​ របួសដៃ ខណៈពេលមនុស្សប្រជៀតគ្នានៅព្រលានយន្តហោះ Incheon

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម