ព័ត៌មានអន្ដរជាតិ
រ៉ុកកែតមួយគ្រាប់របស់ ជប៉ុន ផ្ទុះឆេះ ក្រោយបាញ់មិនបានប៉ុន្មានវិនាទីផង
គ្រាប់រ៉ុកកែត Kairos របស់ក្រុមហ៊ុនវិនិយោគជប៉ុន Space One បានផ្ទុះឆេះក្នុងរយៈពេលប៉ុន្មានវិនាទី បន្ទាប់ពីបាញ់បង្ហោះនៅថ្ងៃពុធប៉ុណ្ណោះ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ NHK នាថ្ងៃទី១៣ ខែមីនានេះ ។

គ្រាប់រ៉ុកកែតដែលមានប្រវែង ១៨ ម៉ែត្របានផ្ទុះឆេះភ្លាមៗចេញពីកន្លែងបាញ់បង្ហោះនៅក្នុងខេត្ត Wakayama ភាគខាងលិចប្រទេសជប៉ុន ខណៈគេរំពឹងថា រ៉ុកកែតនេះនឹងដាក់ផ្កាយរណបចូលទៅក្នុងគន្លងជុំវិញផែនដីក្នុងរយៈកម្ពស់ ៥០០ គីឡូម៉ែត្រ និងប្រើពេលប្រហែល ៥០ នាទី បន្ទាប់ពីការបាញ់បង្ហោះ ។ ទោះយ៉ាងណា មិនមានអ្នករងរបួសនៅជិតកន្លែងបាញ់បង្ហោះទេ ហើយភ្លើងក៏ត្រូវបានពន្លត់ផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមហ៊ុន SpaceOne ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងមានមហិច្ឆតាចង់ក្លាយជាក្រុមហ៊ុនជោគជ័យនៅគន្លងតារាវិថីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គួរឲ្យសោកស្ដាយ! ការបាញ់បង្ហោះរ៉ុកកែត Kairos លើកដំបូងត្រូវបានបរាជ័យ ខណៈព័ត៌មានលម្អិតកំពុងត្រូវបានស៊ើបអង្កេត” ។

Space One ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយសម្ព័ន្ធក្រុមហ៊ុនជប៉ុនរួមមាន ក្រុមហ៊ុន Canon Electronics អង្គភាពវិស្វកម្មអវកាសរបស់ IHI ក្រុមហ៊ុនសំណង់ Shimizu និងធនាគារអភិវឌ្ឍន៍ដែលគាំទ្រដោយរដ្ឋាភិបាលប្រទេសជប៉ុន ខណៈធនាគារធំៗចំនួន ២ របស់ជប៉ុនដូចជា Mitsubishi UFJ និង Mizuho ក៏មានភាគហ៊ុនផងដែរ ។
គួរបញ្ជាក់ថា ការបរាជ័យនេះបានធ្វើឲ្យភាគហ៊ុននៅក្នុងក្រុមហ៊ុន Canon Electronics ធ្លាក់ចុះដល់ទៅ ១៣ ភាគរយ ខណៈដែលភាគហ៊ុន IHI បានធ្លាក់ចុះដល់ ២ ភាគរយ ខណៈការបរាជ័យនេះបានបង្ហាញពីការខកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការចូលទៅក្នុងទីផ្សារការបាញ់បង្ហោះផ្កាយរណបជាមួយប្រទេសប្រកួតប្រជែងផ្សេងទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


