ព័ត៌មានអន្ដរជាតិ
សូមប្រុងប្រយ័ត្ន! វៀតណាម ប្រកាសរកឃើញវីរុសបំប្លែងខ្លួន ៥ប្រភេទផ្សេងគ្នានៅក្នុងប្រទេស
លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម បានអះអាងថា ជនជាតិជប៉ុនម្នាក់ ដែលស្លាប់ក្នុងសណ្ឋាគារមួយនៅទីក្រុងហាណូយកាលពីពាក់កណ្តាលខែកុម្ភៈ គឺពិតជាឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីមែន។

យោងតាមលទ្ធផលតេស្តហ្សែន បានបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះត្រូវបានគេហៅថា 20C ដែលជាទម្រង់នៃវីរុសដែលកំពុងសាយភាយនៅក្នុងប្រទេសកូរ៉េខាងត្បូង ស្រីលង្កា ឥណ្ឌានិងតៃវ៉ាន់។
វាជាលើកទីមួយហើយ ដែលមេរោគនេះត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម ហើយវាគឺជាវីរុសបំប្លែងខ្លួនទី៥ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

វីរុស៤ប្រភេទផ្សេងទៀតរួមមាន B.1.1.7 មកពីចក្រភពអង់គ្លេស, B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង, A.23.1 ដែលលេចចេញជាលើកដំបូងនៅក្នុងប្រទេសរ្វ៉ាន់ដាកាលពីខែតុលាឆ្នាំ២០២០ និង D614G ដែលក្រុមអ្នកវិទ្យាសាស្រ្តហៅថា “G”។
ស្របពេលរកឃើញវីរុសបំប្លែងខ្លួនកាន់តែច្រើន លោករដ្ឋមន្រ្តី Long បានព្រមានថា “ភ្នាក់ងារបង្កជំងឺអាចនៅតែមាននៅក្នុងសហគមន៍ ដូច្នេះវាជាការចាំបាច់ដើម្បីបង្កើនការប្រុងប្រយ័ត្នសម្រាប់ការការពារជំងឺរាតត្បាត”៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ វៀតណាមមានអ្នកស្លាប់លើកដំបូង ដោយសារវីរុសបំប្លែងខ្លួនថ្មី
ចុចអាន៖ មន្ទីរពេទ្យ ០៣ កន្លែង ពេញអ្នកជំងឺអស់ យកមណ្ឌលចត្តាឡីស័កព្យាបាលអ្នកឆ្លងកូវីដ ១៩

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ