ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីឥណ្ឌា Ambani ធ្លាក់តំណែងជាអ្នកមានបំផុតនៅអាស៊ី ក្រោយ Adani វ៉ាដាច់ភឹង
មហាសេដ្ឋីឥណ្ឌា Gautam Adani ស្ថាបនិកក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ Adani Group បានវ៉ាដាច់អ្នករួមជាតិ Mukesh Ambani ដើម្បីដណ្តើមតំណែងអ្នកមានបំផុតនៅអាស៊ី។ នេះបើយោងតាមការចុះផ្សាយពី VnExpress កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៤។
គិតត្រឹមថ្ងៃច័ន្ទ លោក Adani មានទ្រព្យសម្បត្តិសុទ្ធ ១១១ពាន់លានដុល្លារ បើធៀបនឹងទ្រព្យសម្បត្តិ ១០៩ពាន់លានដុល្លាររបស់លោក Mukesh Ambani ដែលគ្រប់គ្រងក្រុមហ៊ុន Reliance Industries មានមូលដ្ឋាននៅទីក្រុងបុមបៃ ដែលជាម្ចាស់ក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំបំផុតរបស់ពិភពលោក នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានគូសបញ្ចាក់យ៉ាងដូច្នោះ។
ដោយឡែក យោងតាមតាមកាសែត The Economic Times បានរាយការណ៍ថា ភាគហ៊ុនរបស់ក្រុមហ៊ុន Adani Group ទាំងអស់បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីរបាយការណ៍ដែលបង្ហាញពីផែនការពង្រីកក្រុម រួមទាំងការចំណាយមូលធនចំនួន ៩០ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ។
យ៉ាងណាមិញ ទ្រព្យសម្បត្តិសុទ្ធរបស់ Adani បានកើនឡើង ៣១.៨% នៅឆ្នាំនេះ ប៉ុន្តែនៅឆ្ងាយពី១៤៨ ពាន់លានដុល្លារដែលសម្រេចបានក្នុងខែកញ្ញា ឆ្នាំ ២០២២។ កាលពីសប្តាហ៍មុន លោកបានបង្ហាញសុទិដ្ឋិនិយម ទាក់ទងនឹងអនាគតរបស់ក្រុម ដោយបញ្ជាក់ថា ថ្ងៃដ៏ល្អបំផុតរបស់ខ្លួនមិនទាន់មកដល់ទេ។ ក្រោយមក ក្នុងឆ្នាំហិរញ្ញវត្ថុដែលបញ្ចប់ខែមីនា Adani Group បានឃើញការកើនឡើង ៥៥% នៃប្រាក់ចំណេញដល់ ៣.៧ ពាន់លានដុល្លារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាវាកម្សាន្តដែលរៀបចំ Pre-Wedding លើកទី ២ របស់កូនសេដ្ឋី ឥណ្ឌា មានលក្ខណៈពិសេសខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


