ព័ត៌មានអន្ដរជាតិ
នាវាកម្សាន្តដែលរៀបចំ Pre-Wedding លើកទី ២ របស់កូនសេដ្ឋី ឥណ្ឌា មានលក្ខណៈពិសេសខ្លាំង
ពិធីជប់លៀងមុនអាពាហ៍ពិពាហ៍លើកទីពីរសម្រាប់ Anant Ambani កូនប្រុសរបស់មហាសេដ្ឋី Mukesh Ambani និងគូដណ្តឹង Radhika Merchant បានធ្វើឡើងនៅលើ Celebrity Ascent ដែលជានាវាកម្សាន្តដ៏ធំបំផុតមួយរបស់ពិភពលោក។
បន្ទាប់ពីពិធីជប់លៀង Pre-Wedding លើកដំបូងកាលពីខែមីនា ធ្វើឲ្យមានការចាប់អារម្មណ៍ជាសកល មហាសេដ្ឋីឥណ្ឌាដ៏មានបំផុតនៅអាស៊ី លោក Ambani បានជួលនាវាទេសចរណ៍ប្រវែង៣២៣ ម៉ែត្រ ដើម្បីនាំក្រុមគ្រួសារ និងភ្ញៀវកិត្តិយសក្នុងការធ្វើដំណើររយៈពេល ៤ ថ្ងៃពីប្រទេសអ៊ីតាលីទៅកាន់ភាគខាងត្បូងនៃប្រទេសបារាំងរវាង ថ្ងៃពុធ និងថ្ងៃសៅរ៍។

យោងតាម Luxury Launches បានគូសបញ្ចាក់ថា វាគឺជានាវា Celebrity Cruises’ Edge-class ដែលវាស់វែងដូចនាវាផ្ទុកយន្តហោះ ហើយត្រូវបានសាងសង់ក្នុងឆ្នាំ ២០២៣។ នាវាយក្សនេះត្រូវបានគេប្រដូចទៅនឹង ប្រាសាទអណ្តែតលើមហាសមុទ្រ ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរជិត ៤,០០០ នាក់ និងបុគ្គលិកសេវាកម្មចំនួន ១,៤០០ នាក់ ដែលផ្តល់ឲ្យពួកគេនូវបទពិសោធន៍ធ្វើដំណើរកម្រិតខ្ពស់។
អ្វីដែលកាន់តែចាប់អារម្មណ៍ពីភ្នែកមហាជន ដោយសារភាពឯកជន និងសុវត្ថិភាព កប៉ាល់ដឹកភ្ញៀវ VIP ត្រឹមតែ ៦០០នាក់នៃគ្រួសារ Ambani ប៉ុណ្ណោះ។ ភ្ញៀវរបស់ Ambanis មានសិទ្ធិចូលទៅកាន់កាប៊ីន និងបន្ទប់កំពូលៗ រួមទាំង AquaClass SkySuites និង Iconic Suite ដែលផ្តល់ការចូលទៅកាន់ Thermal Spa និងភោជនីយដ្ឋាន Blu ដែលស្អាតផ្ទាល់ខ្លួនរបស់នាវាថែមទៀតផង។
Celebrity Ascent ផ្តល់ជូននូវកន្លែងស្នាក់នៅជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទាំងអស់ រួមមានបន្ទប់ទោល បន្ទប់ទ្វេរ ឈុត ដល់អាផាតមិនប្រណីត។ បន្ទប់ត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងបរិក្ខារទំនើបៗដូចជា យ៉រឯកជន គ្រែដ៏មានផាសុខភាព និងបន្ទប់ទឹកកម្រិតខ្ពស់។ ចំណែកឯ តម្លៃសំបុត្រអាស្រ័យលើប្រភេទបន្ទប់ ពេលវេលាចេញដំណើរ និងការធ្វើដំណើរតាមនាវា។ ការស្នាក់នៅមួយយប់មានចាប់ពី ១,៨៤៩ ដុល្លារអាមេរិកសម្រាប់បន្ទប់មួយដល់ ៥,៧៣៦ ដុល្លារសម្រាប់បន្ទប់មួយ។

ទន្ទឹមនោះទៀតដែរ នាវាកម្សាន្តនេះក៏មានលក្ខណៈពិសេស វីឡា Edge ជាន់ពីរដ៏ធំទូលាយ ជាមួយនឹងកន្លែងរស់នៅ និងអាងទឹកនៅលើនាវាទីមួយ និងបន្ទប់គេងនៅទីពីរ។ នាដ៏ទំនើបនេះក៏ផ្តល់នូវសេវាកម្មដូចជា កន្លែងស្ប៉ាលំដាប់ពិភពលោក កន្លែងហាត់ប្រាណ កន្លែងលេងរបស់កុមារ អាងហែលទឹក និង The Club ដែលជាកន្លែងក្លឹបរាត្រីនៅជាប់នឹង Theatre ។ នាវានេះមានភោជនីយដ្ឋាន បារ និងកន្លែងទទួលភ្ញៀវចំនួន ៣២ ដែលបម្រើនូវមុខម្ហូបជាច្រើនពីជុំវិញពិភពលោក ដែលរៀបចំដោយមេចុងភៅល្បីៗ។
គ្រួសារ Ambani ត្រូវបានគេរំពឹងថានឹងអញ្ជើញមេចុងភៅលំដាប់ផ្កាយ Michelin មកពីជុំវិញពិភពលោក ដើម្បីរៀបចំម្ហូបសម្រាប់ទទួលភ្ញៀវមុនអាពាហ៍ពិពាហ៍លើកទីពីររបស់កូនប្រុសពួកគេ។ ស្របពេលដែលនាវាកម្សាន្តមានរោងមហោស្រពក្នុងផ្ទះជាមួយនឹងឆាកទំនើប និងការសម្តែងសិល្បៈ និងតន្ត្រីពិសេស បន្ថែមពីលើតំបន់កាស៊ីណូ និងរោងកុនដែលមានអេក្រង់ធំទូលាយ៕










អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Pre-Wedding លើកទី២លើនាវាប្រណិតរបស់កូនសេដ្ឋី ឥណ្ឌា អាចចាយប្រាក់សុទ្ធ ១៤៤ លានដុល្លារ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


