ព័ត៌មានអន្ដរជាតិ
អាមេរិក៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកអនុញ្ញាតឲ្យសម្លាប់អ្នកកាសែត Khashoggi
របាយការណ៍ចារកម្មអាមេរិកដែលផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃសៅរ៍ទី២៧ខែកុម្ភៈនេះ (ពេលវេលានៅកម្ពុជា) បានឲ្យដឹងថា រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលជាឥស្សរជនសំខាន់ម្នាក់ក្នុងទំនាក់ទំនងអាមេរិក – អារ៉ាប៊ីសាអូឌីត បានយល់ព្រមលើការធ្វើឃាតដ៏ឃោរឃៅទៅលើអ្នកកាសែតប្រឆាំងលោក Jamal Khashoggi។

សេចក្តីរាយការណ៍បាននិយាយថា ព្រះអង្គម្ចាស់បានយល់ព្រមឲ្យមានប្រតិបត្តិការមួយនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសទួរគី ដើម្បីចាប់ខ្លួនឬសម្លាប់អ្នកកាសែត Khashoggi។
លោក Khashoggi ជាអ្នកសរសេរឲ្យកាសែត Washington Post ដែលរិះគន់ព្រះអង្គម្ចាស់ Mohammed និងជាអ្នករស់នៅសហរដ្ឋអាមេរិក។ គាត់ត្រូវបានគេបញ្ឆោតឲ្យទៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីខែតុលាឆ្នាំ២០១៨ បន្ទាប់មកត្រូវបានសម្លាប់និងបំបែកសាកសព។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាឲ្យរបាយការណ៍នេះ ត្រូវបានបញ្ចេញដែលជាផ្នែកមួយ នៃការពិនិត្យទំនាក់ទំនង ស្របពេលទីក្រុងវ៉ាស៊ីនតោនកំពុងដកខ្លួនពីព្រះអង្គម្ចាស់ Mohammed។
រឿងនេះកើតឡើងបន្ទាប់ពីការហៅទូរស័ព្ទលើកដំបូង រវាងលោក Biden និងព្រះមហាក្សត្រ Salman កាលពីល្ងាចថ្ងៃសុក្រ នៅពេលសេតវិមានបានបញ្ជាក់យ៉ាងច្បាស់ថា លោក Biden គ្មានចេតនានិយាយទៅកាន់រាជទាយាទព្រះជន្ម៣៥វស្សានោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


