ព័ត៌មានអន្ដរជាតិ
អភិបាលក្រុងញ៉ូវយ៉កលោក Andrew ត្រូវបានចោទប្រកាន់ពីបទយាយីផ្លូវភេទពីស្ត្រីទី២
ស្ត្រីទី២ដែលជាអតីតបុគ្គលិករបស់ទីក្រុងញ៉ូវយ៉កបានចោទប្រកាន់លោក Andrew Cuomo ពីបទបៀតបៀនផ្លូវភេទ ប៉ុន្តែការចោទប្រកាន់នោះត្រូវបានលោកអភិបាលក្រុងរូបនេះបានបដិសេធ។
ការចោទប្រកាន់លើកនេះគឺកើតមានពីអតីតទីប្រឹក្សាសុខភាពអាយុ២៥ឆ្នាំនាង Charlotte Bennett ដែលបានប្រាប់កាសែត The New York Times ថា អភិបាលក្រុងបានបៀតបៀនកេរ្តិ៍ខ្មាសនាងកាលពីនាទិឃារដូវឆ្នាំ២០២០។
យោងតាម Bennett បានឲ្យដឹងថា អភិបាលក្រុងវ័យ៦៣ឆ្នាំបាននិយាយក្នុងខែមិថុនាថា លោកបានណាត់នារីដែលមានអាយុខ្ទង់២០ឆ្នាំ និងបានសួរនាង ថាតើនាងមិនគិតទេថា វ័យខុសគ្នាធ្វើឲ្យសម្ព័ន្ធភាពរ៉ូមែនទិក។

នៅពេលនោះលោក Cuomo បានព្យាយាមយាយីរាងកាយនាង។ នាង Bennett បាននិយាយថា ៖«ខ្ញុំយល់ថា អភិបាលក្រុងចង់ដេកជាមួយខ្ញុំ ហើយខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាំងណាស់»។
បន្ទាប់មកនាងបាននិយាយជាមួយប្រធានបុគ្គលិករបស់លោក Cuomo ដើម្បីប្តូរនាងទៅកាន់តួនាទីផ្សេងនៅអគារផ្សេង។ នាងសប្បាយចិត្តនឹងការងារថ្មី និងសម្រេចចិត្តមិនឲ្យមានការស៊ើបអង្កេតកាលពេលនោះ។
លោក Cuomo បានល្បីល្បាញយ៉ាងខ្លាំងកាលពីឆ្នាំមុនដោយបាននិយាយត្រង់ៗជុំវិញជវិញជំងឺឆ្លងខូវិត-១៩ដែលផ្ទុយស្រឡះទៅនឹងវិធីសាស្ត្រររបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។
ប៉ុន្តែលោកត្រូវប្រឈមនឹងករណីចោទប្រកាន់បៀតបៀនកេរ្តិ៍ខ្មាសជាបន្តបន្ទាប់ ខណៈលោកកំពុងដោះស្រាយវិបត្តិខូវិត-១៩។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៧ ខែកុម្ភៈកន្លងទៅ លោក Cuomo បាននិយាយថា លោកមិនដែលបានទៅរកនាង Bennett ទេ ហើយក៏មិនដែលមានបំណងអាក្រក់ ឬមិនសមរម្យណាមួយលើនាងដែរ។
នេះជាលើកទី២គ្រាន់តែក្នុងមួយសប្តាហ៍ដែលអភិបាលករុមមកពីគណបក្សប្រជាធិបតេយ្យដែលកាន់តំណែងអភិបាលក្រុងញ៉ូវយ៉ករយៈពេល១០ឆ្នាំហើយបានរងការចោទប្រកាន់បៀតបៀនកេរ្តិ៍ខ្មាស។
កាលពីថ្ងៃពុធ សប្តាហ៍មុន អតីតទីប្រឹក្សាឈ្មោះ Lindsey Boylan បាននិយាយក្នុងប្លុកមួយថា អភិបាលក្រុងនេះបានធ្វើទុក្ខបុកម្នេញផ្លូវភេទនាង នៅពេលនាងបម្រើការក្រោមរដ្ឋបាលរបស់លោកចន្លោះឆ្នាំ២០១៥ដល់ឆ្នាំ២០១៨។
នាង Boylan អាយុ៣៦ឆ្នាំបានចោទប្រកាន់អភិបាលក្រុងថា បានបឹតមាត់នាងដោយមិនបានឲ្យដឹងជាមុន និងសួរនាងថា ចង់លេងបៀរជាមួយលោកទេ ហើយបានបន្តប៉ះពាល់រាងកាយនាង៕
អានបន្ថែម៖ លោក ដូណាល់ ព្រលត្រាំឈ្មោះប្រធានាធិបតីឆ្នាំ២០២៤ តែទាត់ចោលបង្កើតបក្សថ្មី
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ