ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ព្រលយឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤ តែទាត់ចោលរឿងបង្កើតបក្សថ្មី
លោក ដូណាល់ ត្រាំ គ្មានផែនការបង្កើតគណបក្សនយោបាយថ្មីទេដោយបានប្រាប់ក្នុងសន្និសិទអភិរក្សក្នុងរដ្ឋហ្លរីដាថា វានឹងធ្វើឲ្យបែកសំឡេងឆ្នោតគណបក្សសាធារណៈទៅវិញ។
ក្នុងសុន្ទរកថាលើកដំបូង ចាប់តាំងពីចាញ់ឆ្នោតលោកប្រធានាធិបតី ចូ បៃដិន លោក ដូណាល់ ត្រាំ បានបង្ហើបថា លោកអាចនឹងឈរឈ្មោះដើម្បីតំណែងប្រធានាធិបតីទៀតនៅឆ្នាំ២០២៤។

លោក ត្រាំ បានរិះគន់យ៉ាងចាស់ដៃអំពីអ្នកបន្តវេនថ្មីរបស់លោក ដោយបាននិយាយថា គោលនយោបាយសហរដ្ឋអាមេរិកបានចេញពី«អាមេរិកដំបូង ទៅ អាមេរិកចុងក្រោយ។
អតីតប្រធានាធិបតីរូបនេះនៅជាប់បំរាមពីការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook និង Twitter ដែលជាការឆ្លើយតបទៅនឹងកុបកម្មដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីខែមករា។
ក្នុងសន្និសីទនោះ លោក ត្រាំ បាននិយាយថា ៖«យើងជួបជុំគ្នារសៀលនេះដើម្បីនិយាយពីអនាគត គឺនិយាយពីអនាគតរបស់យើង។ និយាយពីអនាគតគណបក្សរបស់យើង និងនិយាយពីអនាគតប្រទេសជាតិជាទីស្រឡាញ់របស់យើង»។
លោកបានច្រានចោលពាក្យចចាមអារ៉ាមដែលបានកើតមានថា លោកប្រហែលជាបង្កើតគណបក្សនយោបាយថ្មី។

លោកនិយាយបែបអស់សំណើចថា ៖«នោះជាប្រការល្អមែនទេ? បើយើងចាប់ផ្តើមគណបក្សថ្មី គឺយើងមានតែបំបែកសំឡេងរបស់យើងតែប៉ុណ្ណោះ ដូច្នេះយើងនឹងមិនដែលឈ្នះឡើយ»។
«យើងមានគណបក្សសាធារណៈហើយ។ យើងនឹងនៅតែបន្តសាមគ្គីគ្នា និងរឹតតែខ្លាំងជាងមុនទ្វេឡើង»។ លោក ត្រាំ បានសង្កត់ធ្ងន់៕
អានបន្ថែម៖ វីដេអូ៖ អង់គ្លេស បំផ្ទុះគ្រាប់បែកសម័យសង្គ្រាម លោក លើកទី២ដែលគេមិនធ្លាប់ឃើញ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


