អតីត​តារាប៉ុប​ថៃ Pookie ត្រូវ​កាត់​ទោស​ជាប់ពន្ធនាគារ ៣៨ឆ្នាំ ពី​បទជួយ​ដូរគ្រឿង​ញៀន និងលាងលុយខ្មៅ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អតីត​តារាប៉ុប​ថៃ Pookie ត្រូវ​កាត់​ទោស​ជាប់ពន្ធនាគារ ៣៨ឆ្នាំ ពី​បទជួយ​ដូរគ្រឿង​ញៀន និងលាងលុយខ្មៅ

Published

on

តុលាការឧក្រិដ្ឋកម្ម​របស់​ប្រទេសថៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​ដាក់​ពន្ធ​នាគារ នាង Prissana Praisaeng ឈ្មោះក្រៅ​គេ​ស្គាល់​ថា Pookie ដែល​ជាអតីត​តារាប៉ុប​របស់​ប្រទេស​ថៃ រួម​និង​ស្វាមីឲ្យជាប់​ពន្ធនាគារ​រយៈ​ពេល ៣៨ឆ្នាំ និង ៩ខែ ដោយ​សារ​រកឃើញ​ពិត​ជា​មាន​ពាក់ព័ន្ធ​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន និង​លាង​លុយខ្មៅ។

ក្រៅពី​ជាប់ពន្ធនាគារ អតីត​តារាប៉ុបវ័យ ៤១ឆ្នាំ និង​ស្វាមី​វ័យ ៥០ឆ្នាំ ក៏​ត្រូវ​តុលាការ​ពិន័យ​ជាប្រាក់ ៣,៦លានបាត ស្មើ​ប្រមាណ​ជាង ១០ម៉ឺនដុល្លារអាមេរិក។

មុន​នេះ តុលាការថៃ ធ្លាប់​បាន​កាត់​ទោស​ឲ្យពិរុទ្ធជន​ទាំង​ពីរជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប៉ុន្តែ​ដោយ​មាន​ពួក​គេ​ព្រមាន​សារភាព​ទទួល​ស្គាល់​កំហុស ទើប​សម្រាល​ទោស​មក​ត្រឹម​ ៣៨ឆ្នាំ ៩ខែ។

ជាមួយ​គ្នា​នេះ ជន​ពាក់​ព័ន្ធ​ទី៣ ដែលមាន​សញ្ជាតិតៃវ៉ាន់ ឈ្មោះ Cheng Yi វ័យ ២៩ឆ្នាំ ត្រូវ​កាត់​ទោស​ជាប់​ពន្ធនាគារ ២៥ឆ្នាំ និង​ពិន័យ​ជាប្រាក់ ២​,៥លានបាត។

នាង​ Pookie ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​បោះសំឡេងក្នុង​វិស័យ​ចម្រៀង​របស់​ថៃ​ប្រមាណ​ជាង ២០ឆ្នាំ​មក​ហើយ ខណៈ​បទ​ចម្រៀង​ល្បីល្បាញ​បំផុត​របស់​នាង គឺ Sha-La-La-La-La ហើយ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ ១៧ មិថុនា ឆ្នាំ២០២០ ដោយ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ផ្សំ​គំនិតជាមួយ​ជនជាតិតៃវ៉ាន់ ដឹកជញ្ជូន​គ្រឿង​ញៀន​ទៅ​កាន់​កោះតៃវ៉ាន់៕  

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័ន្ធ៖

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services