ក្តៅគគុក! រុស្ស៊ី ព្រមានសងសឹកហើយប្រាប់អាមេរិក “កុំប្រលែងជាមួយភ្លើង”
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ក្តៅគគុក! រុស្ស៊ី ព្រមានសងសឹកហើយប្រាប់អាមេរិក “កុំប្រលែងជាមួយភ្លើង”

Published

on

ក្រសួងការបរទេសរុស្ស៊ីបានព្រមានដល់រដ្ឋបាលសហរដ្ឋអាមេរិក “កុំប្រលែងជាមួយភ្លើង” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ បានប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងបុគ្គលនិងអង្គភាពរបស់រុស្ស៊ី ជុំវិញការចោទប្រកាន់បំពុលអ្នករិះគន់វិមានក្រឹមឡាំងលោក Alexei Navalny ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍អនឡាញមួយ ក្រសួងការបរទេសបានហៅទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថាជា “ការវាយប្រហារបង្ករឿងប្រឆាំងរុស្ស៊ី” ក្រោមហេតុផលមិនសមហេតុផល។

សេចក្តីថ្លែងការណ៍នោះនិយាយថា “ជាប់ទាក់ទងនឹងបញ្ហាផ្ទៃក្នុងរបស់ខ្លួន សេតវិមានកំពុងព្យាយាមបណ្ដុះរូបភាពសត្រូវខាងក្រៅ។ យើងបានធ្វើអត្ថាធិប្បាយម្តងហើយម្តងទៀតលើគោលនយោបាយអាមេរិកនេះ ដែលមិនមានហេតុផលនិងអត្ថន័យទាល់តែសោះ ហើយរឹតតែធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ”។

ក្រសួងបាននិយាយថា ប្រទេសរុស្ស៊ីនឹងសងសឹកដោយឈរលើគោលការណ៍បដិភាព និងបន្តការពារផលប្រយោជន៍ជាតិរបស់ខ្លួន។

ស្របពេលជាមួយគ្នានោះ ក្រសួងបានស្នើឲ្យសហរដ្ឋអាមេរិក គោរពកាតព្វកិច្ចរបស់ខ្លួននិងបំផ្លាញអាវុធគីមីដែលរុស្ស៊ីមិនមាន ចាប់តាំងពីឆ្នាំ២០១៧មក។

សេចក្តីថ្លែងការណ៍អះអាងថា សហរដ្ឋអាមេរិកលែងមានឥទ្ធិពលបង្រៀនអ្នកដទៃហើយ ចាប់តាំងពីខ្លួនក្លាយជាអ្នករំលោភបំពានលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិនានា ក្នុងវិស័យត្រួតពិនិត្យអាវុធនិងការមិនរីកសាយភាយអាវុធ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ អាមេរិក​ និងអឺរ៉ុប សម្រេច​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ជុំ​វិញ​ការ​បំពុល និងដាក់​គុក​មេដឹក​នាំ​ប្រឆាំង

ចុចអាន៖ តាមពិត ត្រាំ និងភរិយាចាក់វ៉ាក់សាំងកូវីដតាំងមុនចេញពីសេតវិមាន មកម្ល៉េះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ30 mins ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ2 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ3 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ3 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ3 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services