ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា ប្រកាសសង្គ្រាមធំជាមួយ អ៊ីស្រាអែល
ក្រោយការសម្លាប់មេទ័ពរបស់ខ្លួន ពេលនេះប្រមុខដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បានចេញមុខព្រមានសងសឹកនិងប្រកាសក្តែងៗថា សង្គ្រាមជាមួយប្រទេសអ៊ីស្រាអែល ឈានដល់ដំណាក់កាលថ្មី ហើយរីករាលដាលកាន់តែធំ។

លោកប្រកាសបែបនេះ ពេលចូលរួមពិធីបុណ្យសពមេទ័ព Fuad Shukr ដែលត្រូវអ៊ីស្រាអែលធ្វើឃាតនៅទីក្រុងបេរូត នៃប្រទេសលីបង់ ក្នុងសប្តាហ៍នេះ។
លោក Nasrallah ប្រាប់ក្រុមអ្នកកាន់ទុក្ខរាប់ពាន់នាក់ថា ហេសបូឡា បានឈានចូលសង្គ្រាមដំណាក់កាលថ្មីនិងធំ ដែលខុសពីសម័យមុន។ ក្រុមនេះ នឹងបន្តបាញ់ប្រហារទៅលើទីតាំង និងមូលដ្ឋានយោធាអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស និងដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក Shukr។

អ៊ីស្រាអែល បញ្ជាក់ថា ខ្លួនពិតជាវាយប្រហារផ្តាច់ជីវិតលោក Shukr រួមជាមួយទីប្រឹក្សាយោធាអ៊ីរ៉ង់ម្នាក់ និងជនស៊ីវិលយ៉ាងតិចប្រាំនាក់មែន ព្រោះថា លោក Shukr នេះហើយ គឺជាអ្នកនៅពីក្រោយការបាញ់មីស៊ីលទៅលើតារាងបាល់ទាត់នៅតំបន់ Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែល ដែលសម្លាប់មនុស្ស១២នាក់ រួមទាំងកុមារផងដែរ។
យ៉ាងណា ក្រុមហេសបូឡា បានបដិសេធថា ការវាយប្រហារនោះ មិនមែនជាទង្វើរបស់ខ្លួនឡើយ។

ការស្លាប់របស់លោក Shukr គឺកើតឡើងនៅថ្ងៃតែមួយដែលមេក្រុមហាម៉ាសលោក Ismail Haniyeh ក៏ត្រូវគេធ្វើឃាត ដោយប្រើមីស៊ីលបញ្ជាពីចម្ងាយ (Guide Missile) បាញ់សំដៅលើលំនៅដ្ឋានឯកជនរបស់គាត់ក្នុង ទីក្រុងតេហេរ៉ង់នៃប្រទេសអ៊ីរ៉ង់ដែរ។
ភ្លាមៗក្រោយការធ្វើឃាតនោះ, មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានប្រកាសពីការប្តេជ្ញាចិត្តសងសឹកទៅអ៊ីស្រាអែលវិញ ជុំវិញការធ្វើឃាតមេក្រុមហាម៉ាស ហើយប្រាប់ឲ្យអ៊ីស្រាអែល ត្រៀមខ្លួនទទួលទណ្ឌកម្មធ្ងន់ធ្ងរឲ្យហើយទៅ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល អះអាងសម្លាប់បានមេទ័ពក្រុមហេសបូឡា ក្នុងការវាយប្រហារចូលជ្រៅ ប្រទេសលីបង់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


