ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ បទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ ត្រូវបន្តរហូតដល់ថ្ងៃទី១៨កុម្ភៈ
កិច្ចព្រមព្រៀងរវាងលីបង់ និងអ៊ីស្រាអែលនឹងត្រូវបន្តសុពលភាពរហូតដល់ថ្ងៃទី១៨ខែកុម្ភៈ បន្ទាប់ពីបទឈប់បាញ់ដែលមានការសម្របសម្រួលដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហេសបូឡា បានផុតកំណត់កាលពីថ្ងៃអាទិត្យទី២៦ខែមករាឆ្នាំ២០២៥។

សេតវិមាន បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «កិច្ចព្រមព្រៀងរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ដែលត្រូវបានត្រួតពិនិត្យដោយសហរដ្ឋអាមេរិក នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៥» ដោយបន្ថែមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងអាមេរិកនឹងចាប់ផ្តើមការចរចាសម្រាប់ «ការវិលត្រឡប់របស់អ្នកទោសលីបង់ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣» ដោយកងកម្លាំងអ៊ីស្រាអែល។
លោក Najib Mikati នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកថ្ងៃចន្ទនេះថា ខ្លួននឹងបន្តប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះរហូតដល់ថ្ងៃទី១៨ខែកុម្ភៈ។
គួររំឮកថា ជម្លោះហេសបូឡា និងអ៊ីស្រាអែល បានកើតឡើងដំណាលគ្នាទៅនឹងសង្គ្រាមតំបន់ហ្គាហ្សា ហើយបានឈានដល់ការកើនឡើងកម្ដៅខ្លាំងបំផុតនៅក្នុងការវាយលុករបស់អ៊ីស្រាអែលដ៏ធំមួយនៅក្នុងខែកញ្ញាកន្លងទៅ ដែលបានធ្វើឲ្យមនុស្សជាងមួយលាននាក់នៅលីបង់ត្រូវជម្លៀសខ្លួន មនុស្សស្លាប់រាប់ពាន់នាក់ និងកងកម្លាំងក្រុមហេសបូឡាមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។
អ៊ីស្រាអែល មិនបានឲ្យដឹងថាតើកងកម្លាំងរបស់ខ្លួននឹងស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ដល់ពេលណានោះទេ ព្រោះទីនោះជាកន្លែងដែលយោធាអ៊ីស្រាអែលអះអាងថាខ្លួនបានរឹបអូសយកអាវុធ និងរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា។
អ៊ីស្រាអែល បាននិយាយថា ការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ មានគោលបំណងធានាបាននូវការវិលត្រឡប់របស់ជនជាតិអ៊ីស្រាអែលរាប់ម៉ឺននាក់ ដែលត្រូវបានបង្ខំឲ្យចាកចេញពីលំនៅដ្ឋានរបស់ពួកគេនៅតាមបន្ទាត់ព្រំដែនក្រោយមានការផ្លោងគ្រាប់រ៉ុកកែតពីក្រុមហេសបូឡា។
ដោយឡែក ក្រុមហេសបូឡា បានលើកឡើងថា ខ្លួនបានបើកការវាយប្រហារនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា មួយថ្ងៃបន្ទាប់ពីសង្គ្រាមនៅទីនោះបានចាប់ផ្តើម៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


