ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះនៅចិនសម្លាប់មនុស្ស៥នាក់ ពេលហោះបង្កើតទឹកភ្លៀង
ហោចណាស់មនុស្ស៥នាក់បានស្លាប់កាលពីថ្ងៃចន្ទ (ទី១ ខែមីនា) នៅពេលយន្តហោះដែលពួកគេជិះបានធ្លាក់ទៅលើកសិដ្ឋនមួយនៅភាគខាងកើតប្រទេសចិនកំឡុងពេលហោះហើរដើម្បីបណ្តុះពពកបង្កើតទឹកភ្លៀង។
ការិយាល័យឧតុនិយមខេត្តបាននិយាយក្នុងរបាយការណ៍មួយថា ផ្ទះកសិដ្ឋានចំនួន៣ត្រូវបានខូចខាត និងអ្នកភូមិម្នាក់បានរបួស នៅពេលយន្តហោះ Beechcraft B300 King Air 350 ដែលប្រតិបត្តិការណ៍ដោយអាកាសចរណ Beidahuang General Aviation បានធ្លាក់នៅរសៀល ម៉ោងវេលា៣:១៩នៅទីក្រុង Jian county ក្នុងខេត្តជាំងស៊ី។

នាយករបស់អាការចរណ៍លោក Zhan Fengxing បាននិយាយក្នុងបទសម្ភាសថា ជនរងគ្រោះទាំង៥នាក់នោះគឺមានម្នាក់ជាបុគ្គលិកការិយាល័យរបស់លោក និងពីរនាក់មកពីការិយាល័យឧតុនិយម Heilongjiang Meteorological Bureau។ ពីរនាក់ទៀតគឺអ្នកបើកយន្តហោះ និងជំនួយការបើក ដែលអ្នកទាំងពីរធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍។
របាយការណ៍ថា អ្នកភូមិដែលរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយអគ្គីភ័យកដែលបានឆាបឆេះដោយសារធ្លាក់នោះត្រូវបានពន្លត់។
វីដេអូត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមឃើញផ្សែងខ្មៅខ្លាំងចេញពីផ្ទះកសិដ្ឋាន ខណៈក្រុមពន្លត់អគ្គីភ័យបានព្យាយាមគ្រប់គ្រងស្ថានការណ៍។

លោកបានប្រាប់ថា ៖«យើងយល់ ឧប្បត្តិហេតុបានកើតឡើងលឿន បន្ទាប់ពីបានហោះឡើង ប៉ុន្តែមូលហេតុជាក់លាក់ត្រូវការបញ្ជាក់ពីនិយតករអាកាសចរណ៍។ គ្រោះថ្នាក់នេះនឹងត្រូវធ្វើការវិភាគដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិល ខេត្តជាំងស៊ី»។
ខេត្តជាំងស៊ីបានបានកំពុងជួបគ្រោះរាំងស្ងួតខ្លាំងចាប់តាំងពីខែតុលាមក ហើយអាជ្ញាធរដែលគ្រប់គ្រងទីក្រុង Jian county បានកំពុងបណ្តុះគ្រាប់ពពក ដែលជាដំណើរគ្រឹស្ទាល់ទម្លាក់ទៅក្នងពពកដើម្បីបង្កើតភ្លៀវសិប្បនិម្មិត ដើម្បីជួយកាត់បន្ថយបញ្ហារាំងស្ងួត។
ការិយាល័យឧតុនិយម Jian Meteorological Service បាននិយាយថា ទីក្រុងបានអនុវត្តបេសកកម្មបណ្តុះពពក៧៥ដងនៅក្នុងត្រឹមពាក់កណ្តាលទីពីរនៃខែមុន ខណៈកង្វះទឹកភ្លៀង និងកម្រិតទឹកទាបនៅតាមដងទន្លេបានបង្កហានិភ័យខ្ពស់ដល់ភ្លើងឆេះព្រៃ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ South China Morning Post

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ