Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូបង្រៀនវៀតណាមជាប់គុក៧ឆ្នាំ ព្រោះរំលោភសិស្សប្រុសច្រើននាក់

បានផុស

នៅ

តុលាការខេត្ត Tay Ninh ភាគខាងត្បូងប្រទេសវៀតណាម កាលពីថ្ងៃអង្គារបានកាត់ទោសគ្រូបង្រៀនម្នាក់ឲ្យជាប់គុក៧ឆ្នាំ ពីបទរំលោភបំពានផ្លូវភេទលើសិស្សប្រុសថ្នាក់ទី៩ចំនួន៤នាក់។

គ្រូបង្រៀនជីវវិទ្យា លោក Nguyen Hoang Nhut អាយុ៣៩ឆ្នាំ នៅអនុវិទ្យាល័យ Duong Minh Chau ត្រូវបានចោទប្រកាន់ពីបទ រួមភេទឬធ្វើសកម្មភាពផ្លូវភេទផ្សេងទៀតជាមួយសិស្សដែលមានអាយុពី១៤ទៅ១៦ឆ្នាំនិង រំលោភបំពានលើមនុស្សអាយុក្រោម១៦ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគ្រូ Nhut ក៏ត្រូវបង់ប្រាក់ចំនួន១០លានដុង (៤៣៣.១៦ដុល្លារ) ផងដែរ ជាសំណងដល់ជនរងគ្រោះម្នាក់ៗក្នុងចំណោមជនរងគ្រោះ៣នាក់ ប៉ុន្តែអ្នកទី៤បានបដិសេធទទួលសំណង។

យោងតាមការចោទប្រកាន់បានឲ្យដឹងថា គ្រូបង្រៀនរូបនេះ បានចូលរួមក្នុងសហគមន៍ប្រព័ន្ធផ្សព្វផ្សាយសង្គមអ្នកស្រឡាញ់ភេទដូចគ្នា កាលពីខែមិថុនាឆ្នាំ២០១៩។ គាត់កត់សម្គាល់ថា សិស្សប្រុសម្នាក់របស់គាត់ក៏ជាសមាជិកផងដែរ។

ដំបូងគាត់បានទៅជួបសិស្ស ដោយស្នើសុំឲ្យសិស្សសម្អាតថ្នាក់រៀន។ នៅទីនោះ គាត់បានធ្វើសកម្មភាព រួមភេទតាមមាត់ជាមួយជនរងគ្រោះ។

មួយសប្តាហ៍ក្រោយមក លោក Nhut បានទូរស័ព្ទហៅសិស្សឲ្យមកផ្ទះគាត់ ហើយពួកគេក៏បានរួមភេទ។

ហេតុការណ៍នេះ បានបែកធ្លាយកាលពីឆ្នាំមុន បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះម្នាក់ ដាក់ពាក្យបណ្តឹងទៅប៉ូលិស។

របាយការណ៍ថ្មីៗដែលគ្រូបង្រៀនប្រុសធ្វើបាបសិស្សសាលា បានធ្វើឲ្យប្រទេសនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីខែតុលាឆ្នាំ២០១៩ អតីតនាយកសាលាម្នាក់នៅភាគខាងជើងខេត្ត Phu Tho ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ពីបទរំលោភផ្លូវភេទលើសិស្សប្រុសចំនួន៩នាក់អស់រយៈពេលជាច្រើនឆ្នាំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ធ្លាយព័ត៌មាន ចិនកំពុងសាងសង់មូលដ្ឋានមីស៊ីលជិតព្រំដែន វៀតណាម

ចុចអាន៖ សូមប្រុងប្រយ័ត្ន! វៀតណាម ប្រកាសរកឃើញវីរុសបំប្លែងខ្លួន ៥ប្រភេទផ្សេងគ្នានៅក្នុងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម