ព័ត៌មានអន្ដរជាតិ
បាតុករបង់ក្លាដែស ឈានដល់ដុតសណ្ឋាគារសម្លាប់មនុស្សស្នាក់នៅក្នុងនោះ ១៨នាក់
តាមតួលេខចុងក្រោយផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារទី៦ខែសីហាឆ្នាំ២០២៤, មនុស្សចំនួន១៨នាក់ត្រូវភ្លើងឆេះស្លាប់ និង១៥០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីបាតុករដុតកម្ទេចសណ្ឋាគារមួយក្នុងទីក្រុង Jessore។

សណ្ឋាគារនេះមានឈ្មោះ Jabir ហើយត្រូវបានគេដឹងថា គ្រប់គ្រងដោយលោក Shahin Chakladar ដែលជាអគ្គលេខាធិការបក្ស Awami League ប្រចាំទីក្រុង Jessore នេះតែម្តង។
រឿងហេតុនេះកើតឡើង ស្របពេលក្រុមបាតុករអបអរ ការលាលែងពីតំណែងរបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina នៅតាមទីតាំងផ្សេងៗគ្នា។ អំឡុងការអបអរនេះ បាតុករមួយចំនួនបានដុតសណ្ឋាគារ Jabir ហើយថែមទាំងបំផ្លិចបំផ្លាញគ្រឿងសង្ហារិមជាច្រើនទៀតផង។

សូមបញ្ជាក់ជាថ្មី នាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina បានលាលែងពីដំណែង ហើយចាកចេញពីទីក្រុងដាកា បន្ទាប់ពីមានចលាចល ដោយសារតែអំពើហិង្សារយៈពេលជិតពីរខែ ដែលគិតត្រឹមពេលនេះ បានផ្តាច់ជីវិតមនុស្សជាង៣០០នាក់ហើយ។
តាមពិតទៅ ដំបូងឡើយក្រុមនិស្សិត បាននាំគ្នាចេញតវ៉ាប្រឆាំងនឹងកូតាបម្រុងទុកការងាររបស់រដ្ឋាភិបាលសម្រាប់កូនមន្ត្រីចាស់ៗ ដែលធ្លាប់តស៊ូដើម្បីឯករាជ្យជាតិប៉ុណ្ណោះ។ ក្នុងបាតុកម្មនោះ កងកម្លាំងបានធ្វើការបង្ក្រាបដោយសម្លាប់បាតុករចំនួន១៥០នាក់ និងរងរបួសរាប់ពាន់នាក់។

ក្រោយតុលការកំពូលសម្រេចដកកូតាភាគច្រើន បាតុកម្មហាក់ស្ងាត់បានមួយភ្លែតប៉ុណ្ណោះ ស្រាប់តែក្រុម «Students Against Discrimination» ដែលដឹកនាំបាតុកម្មលើកដំបូង ចេញមកសាជាថ្មី ទាមទារឲ្យលោកស្រី Hasina ធ្វើការសុំទោសជាសាធារណៈចំពោះអំពើហិង្សា ហើយត្រូវបើកឲ្យប្រើអ៊ីនធឺណិតឡើងវិញ បើកសាកលវិទ្យាល័យ និងដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន។
លុះមកដល់ចុងសប្តាហ៍មុន បាតុកម្មបានប្រែក្លាយទៅជាយុទ្ធនាការបណ្តេញលោកស្រី Hasina ចេញពីតំណែង ខណៈបាតុករ នៅតែទាមទាររកយុត្តិធម៌ឲ្យអ្នកដែលស្លាប់កាលពីខែមុន។ បន្ទាប់មកទៀត ក្រុមនិស្សិត ក៏ប្រមែប្រមូលចលនាជាច្រើនទៀតមកចូលរួមជាមួយខ្លួន ជាមួយគោលដៅតែមួយគត់ គឺត្រូវធ្វើយ៉ាងណា បង្ខំឲ្យលោកស្រី Hasina ចុះចេញពីតំណែង ឲ្យខាងតែបាន។
ក្រុមអ្នកតវ៉ាបានបន្ទោសរដ្ឋាភិបាលរបស់លោកស្រី Hasina ចំពោះអំពើហិង្សា ក្នុងអំឡុងការតវ៉ាខែកក្កដា ដែលក្រុមអ្នករិះគន់និងសិទ្ធិមនុស្សចោទប្រកាន់រដ្ឋាភិបាលរបស់លោកស្រីថា បានប្រើកម្លាំងហួសហេតុប្រឆាំងនឹងក្រុមអ្នកតវ៉ា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកស្រី Hasina៖ មានប្រវត្តិខ្លោចផ្សា មួយយប់ត្រូវគេសម្លាប់មួយគ្រួសារ ចុងក្រោយរត់ចោលប្រទេស
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


