ព័ត៌មានអន្ដរជាតិ
ភ្នាក់ងារUN អំពាវនាវរកជំនួយ៩៣០លានដុល្លារ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន២ បានអំពាវនាវឲ្យមានជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែស បើមិនដូច្នេះទេពួកគេត្រូវប្រឈមនឹង «ផលវិបាកធ្ងន់ធ្ងរ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ខែមីនានេះ។

ទីភ្នាក់ងារ២ រួមមាន អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍(IOM) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយអំពាវនាវរកជំនួយជាង៩៣០លានដុល្លារអាមេរិកសម្រាប់ជួយជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ដែលភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាទៅរស់នៅក្នុងជំរំក្នុងប្រទេសបង់ក្លាដែស។
គិតត្រឹមចុងខែកុម្ភៈ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែល១លាននាក់នៅក្នុងប្រទេសបង់ក្លាដែស ហើយពាក់កណ្តាលនៃជនភៀសខ្លួនទាំងនេះគឺជាស្ត្រី និងកុមារី ដែលងាយប្រឈមនឹងហានិភ័យខ្ពស់ពីអំពើហិង្សា និងការកេងប្រវ័ញ្ចលើយេនឌ័រ។ មួយភាគបីនៃចំនួនប្រជាជននេះមានអាយុចន្លោះពី១០ទៅ២៤ឆ្នាំ មិនមានលទ្ធភាពទទួលបានការអប់រំផ្លូវការ និងការសិក្សាជំនាញអភិវឌ្ឍសម្ថភាពគ្រប់គ្រាន់នោះទេ។

ទីភ្នាក់ងារទាំង២នេះ បានអះអាងថា កង្វះខាតថវិកាសម្រាប់ជំនួយស្បៀងអាហារ និងទីជម្រកអាចបង្ខំមនុស្សជាច្រើនបាក់ទឹកចិត្តនិងអស់សង្ឃឹម ដែលអាចឲ្យពួកគេខ្លះបង្ខំចិត្តធ្វើដំណើរតាមទូកដ៏គ្រោះថ្នាក់ដើម្បីស្វែងរកសុវត្ថិភាពក្នុងប្រទេសផ្សេងទៀត។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងនេះកំពុងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តផ្តល់មូលនិធិជំនួយសង្គ្រោះអាយុជីវិត និងឱកាសដែលអាចឱ្យជនភៀសខ្លួនអាចពឹងផ្អែកលើខ្លួនឯងបាន ខណៈដែលការផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិកប៉ះពាល់ដល់ប្រជាជនក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះជាខ្លាំង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


