អ៊ីតាលីរារាំងការដឹកជញ្ជូនវ៉ាក់សាំង AstraZeneca ទៅអូស្ត្រាលី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ៊ីតាលីរារាំងការដឹកជញ្ជូនវ៉ាក់សាំង AstraZeneca ទៅអូស្ត្រាលី

Published

on

រដ្ឋាភិបាលអ៊ីតាលីបានរារាំងការនាំចេញវ៉ាក់សាំង Oxford-AstraZeneca ទៅកាន់ប្រទេសអូស្ត្រាលី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះប៉ះពាល់ដល់វ៉ាក់សាំងចំនួន ២៥០,០០០ ដូសដែលផលិតនៅឯក្រុមហ៊ុន AstraZeneca ក្នុងប្រទេសអ៊ីតាលី ។

ប្រទេសអ៊ីតាលីគឺជាប្រទេសដំបូងបង្អស់នៅអឺរ៉ុបដែលប្រើប្រាស់បទប្បញ្ញត្តិថ្មីរបស់ប្លុកនេះដែលអនុញ្ញាតឲ្យបញ្ឈប់ការនាំចេញ ប្រសិនបើក្រុមហ៊ុនផ្តល់វ៉ាក់សាំងមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនចំពោះសហភាពអឺរ៉ុប ។

ចំណែកប្រទេសអូស្រ្តាលីបាននិយាយថា ការបាត់បង់ការដឹកជញ្ជូនមួយលើកនឹងមិនមានផលប៉ះពាល់អាក្រក់ដល់ការចាក់វ៉ាក់សាំងរបស់ខ្លួននោះទេ ។

សេចក្តីរាយការណ៍និយាយថា ការរារាំងនេះត្រូវបានគាំទ្រដោយគណៈកម្មការអឺរ៉ុប ។

ក្រុមហ៊ុន AstraZeneca កំពុងស្ថិតនៅលើផ្លូវផ្គត់ផ្គង់វ៉ាក់សាំងតែ ៤០ ភាគរយប៉ុណ្ណោះដែលបានព្រមព្រៀងទៅរដ្ឋជាសមាជិកក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ។ វាបានលើកឡើងពីបញ្ហាផលិតកម្មសម្រាប់កង្វះខាតនេះ ។

សហភាពអ៊ឺរ៉ុបត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះល្បឿនយឺតនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ។ ក្រោមគម្រោងវ៉ាក់សាំងសហភាពអឺរ៉ុបដែលត្រូវបានបង្កើតឡើងកាលពីខែមិថុនាឆ្នាំមុន ប្លុកនេះបានចរចាទិញវ៉ាក់សាំងក្នុងនាមរដ្ឋជាសមាជិក ។

មិនទាន់មានការអត្ថាធិប្បាយជាផ្លូវការណាមួយស្តីពីការរារាំងរបស់អ៊ីតាលីដោយសហភាពអ៊ឺរ៉ុប ឬក្រុមហ៊ុន AstraZeneca នោះទេ ។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីសប្តាហ៍មុនដោយប្រើវ៉ាក់សាំង Pfizer/BioNTech ខណៈដែលប្រទេសនេះនឹងត្រូវចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃសុក្រនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងកូវីដរបស់អង់គ្លេសចាក់តែមួយដូសមានប្រសិទ្ធភាពមិនធម្មតាការពារមនុស្សចាស់

ចុចអាន ៖ វ៉ាក់សាំង Oxford និង Pfizer កាត់បន្ថយហានិភ័យនៃជំងឺកូវីដធ្ងន់ធ្ងរ ៨០ភាគរយសម្រាប់មនុស្សអាយុលើស៨០ឆ្នាំ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ8 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ9 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ9 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ9 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services