ព័ត៌មានអន្ដរជាតិ
រញ្ជួយដីវាយប្រហារទីក្រុង Naples ប្រទេសអ៊ីតាលី ធ្វើឲ្យប្រជាជនភ័យខ្លាច ដេកក្រៅផ្ទះ
មនុស្សជាច្រើននៅក្នុងនិងជុំវិញទីក្រុង Naples ប្រទេសអ៉ីតាលី បានសម្រាកនៅលើដងផ្លូវ និងនៅក្នុងរថយន្តរបស់ពួកគេអស់ពេល១យប់ ដោយសារគ្រោះរញ្ជួយដីបានអង្រួនអគារនានា បង្កឲ្យមានការបាក់បែកដួលរលំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី១៣ខែមីនានេះ។

បើតាមអ្នកជំនាញតាមដានរញ្ជួយដីអ៉ីតាលីរញ្ជួយដីនេះមានកម្រិត ៤.៤ រ៉ិចទ័របានវាយប្រហារនៅម៉ោង ០១:២៥ នាទី ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ នៅជម្រៅរាក់ត្រឹម៣គីឡូម៉ែត្រ។ ប៉ុន្តែបើតាម អង្គភាពភូគព្ភសាស្រ្តអាមេរិក ការរញ្ជួយនេះមានកម្រិត៤.២ រ៉ិចទ័រនៅជម្រៅ១០គីឡូម៉ែត្រ។
ប្រជាជនបានរត់ចាកចេញពីផ្ទះរបស់ពួកគេ ហើយប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីក្រុង Naples ដោយខ្លាចមានការរញ្ជួយកាន់តែខ្លាំង។ មានមនុស្សម្នាក់បានរងរបួស ខណៈរបាយការណ៍ច្បាស់លាស់ពីការខូចខាតមិនត្រូវបានដឹងនៅឡើយ។ រញ្ជួយដីនេះក៏ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនៅផ្នែកខ្លះនៃទីក្រុង Naples។
ទីក្រុង Naples ស្ថិតនៅលើតំបន់ Phlegraean ដែលជាអាងភ្នំភ្លើងដែលធ្វើឱ្យតំបន់នៅភាគខាងត្បូងប្រទេសអ៉ីតាលីងាយនឹងមានការរញ្ជួយដី៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


