ព័ត៌មានអន្ដរជាតិ
អ៊ីតាលី ប្រកាសបន្តជួយអ៊ុយក្រែន រហូតដល់ដំណាច់ឆ្នាំ២០២៥
អ៊ុយក្រែន នឹងបន្តទទួលបានការផ្គត់ផ្គង់នូវជំនួយយោធាបន្ថែមទៀតពីប្រទេសអ៊ីតាលី ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី រហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤។

ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ អ៊ីតាលីបានអនុម័តកញ្ចប់ជំនួយយោធាចំនួន១០លើក សម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក្នុងនោះមានទាំងប្រព័ន្ធការពារដែនអាកាស SAMP/T ចំនួន២គ្រឿង។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni គឺជាអ្នកគាំទ្រទីក្រុងកៀវ ចាប់តាំងពីចូលកាន់តំណែងនៅចុងឆ្នាំ២០២២ ហើយបានប្តេជ្ញាគាំទ្រអ៊ុយក្រែនរហូតដល់សង្រ្គាមបញ្ចប់ ខណៈមានភាពមិនច្បាស់លាស់អំពីអាកប្បកិរិយានាពេលអនាគតរបស់សហរដ្ឋអាមេរិក នៅពេលដែលប្រធានាធិបតីទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករាខាងមុខ។
កាលពីថ្ងៃអង្គារ ប្រធានអង្គការណាតូ លោក Mark Rutte បានជំរុញឲ្យសមាជិកនៃសម្ព័ន្ធមិត្តយោធាបង្កើនជំនួយដល់អ៊ុយក្រែន ដើម្បីពង្រឹងជំហររបស់ខ្លួន សម្រាប់ចូលទៅអង្គុយតុចរចាសន្តិភាពជាមួយរុស្ស៊ី។
នៅក្រោមអាណត្តិដឹកនាំរបស់ប្រទេសអ៊ីតាលីនៅឆ្នាំនេះ ក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧ (G7) បានសន្យាម្តងហើយម្តងទៀតនូវការគាំទ្រសម្រាប់អ៊ុយក្រែន ថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៊ី និងបានសន្យាផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ដោយប្រើទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


