ព័ត៌មានអន្ដរជាតិ
អតីតសមាជិកក្រុម One Direction បានបាត់បង់ជីវិត ក្រោយធ្លាក់ពីលើសណ្ឋាគារជាន់ទី៣
អតីតតារាចម្រៀងក្រុម One Direction គឺលោក Liam Payne ត្រូវបានគេប្រទះឃើញស្លាប់នៅខាងក្រៅសណ្ឋាគារក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បន្ទាប់ពីធ្លាក់ពីលើឡៅតឿបន្ទប់ជាន់ទី៣។

ប៉ូលិសអាហ្សង់ទីន បានបញ្ជាក់កាលពីថ្ងៃពុធថា មុនកើតហេតុ មានមនុស្សរាយការណ៍ថាឃើញ «បុរសម្នាក់ដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង»។
សេចក្តីថ្លែងការណ៍របស់ប៉ូលិស បានឲ្យដឹងថា អ្នកគ្រប់គ្រងសណ្ឋាគារបានលឺសំលេងខ្លាំងនៅខាងក្រោយសណ្ឋាគារ ហើយនៅពេលដែលប៉ូលីសទៅដល់ ពួកគេបានរកឃើញថាបុរសម្នាក់បានធ្លាក់ពីលើឡៅតឿបន្ទប់របស់ខ្លួន។
បុគ្គលិកសង្គ្រោះបន្ទាន់ បានបញ្ជាក់ពីការស្លាប់របស់តារាចម្រៀងជនជាតិអង់គ្លេសវ័យ៣១ឆ្នាំ។
ប៉ុស្ដិ៍ទូរទស្សន៍ MTV បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «យើងមានការសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងពីសោកនាដកម្មរបស់ Liam Payne នៅថ្ងៃនេះ»។
Liam Payne ទទួលបានភាពល្បីល្បាញជាសកល ហើយជាអតីតសមាជិកក្រុម One Direction ដែលមានសមាជិកផ្សេងទៀតដូចជា Harry Styles, Zayn Malik, Niall Horan និង Louis Tomlinson ។
ក្រុម One Direction ត្រូវបានបង្កើតឡើងក្រោយជាប់ចំណាត់ថ្នាក់ទី៣ ក្នុងកម្មវិធីប្រកួតចម្រៀងដ៏ល្បី «X Factor» របស់ចក្រភពអង់គ្លេសក្នុងឆ្នាំ២០១០ ប៉ុន្តែក្រុមនេះបានបែកបាក់គ្នានៅឆ្នាំ២០១៦ ដោយសារសមាជិករបស់ខ្លួនបានចាប់យកគម្រោងផ្សេងៗគ្នា រួមទាំងអាជីពជាតារាចម្រៀងទោល។
One Direction បានជាប់ចំណាត់ថ្នាក់ជាក្រុមចម្រៀងប្រុសដ៏អស្ចារ្យបំផុតលំដាប់ទី៣ របស់ទស្សនាវដ្ដី Entertainment Weekly ក្នុងឆ្នាំ២០២៤នេះ។ យោងតាម Celebrity Net Worth តារាចម្រៀង Liam Payne រកប្រាក់ចំណូលពីអាជីពសិល្បៈរបស់ខ្លួនបានប្រហែល ៧០លានដុល្លារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


