ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាហកម្មកម្ពុជា ស្នើសិង្ហបុរី វិនិយោគលើវិស័យបច្ចេកវិទ្យា
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌី បានស្នើឱ្យសិង្ហបុរី បង្កើតសម្ព័ន្ធជាមួយវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកៀរគរការវិនិយោគសម្រាប់វិស័យបច្ចេកវិទ្យា និងដំណោះស្រាយបៃតង ដោយសាកល្បងអនុវត្តជាមួយរោងចក្រសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម។

ក្នុងជំនូបជាមួយគណៈប្រតិភូមកពីអង្គភាព Infrastructure Asia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះលោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះរបៀបវារៈបៃតង ដោយរំលេចជាឧទាហរណ៍នូវគំនិតផ្តួចផ្តើមដូចជា កម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង ព្រមទាំងលក្ខខណ្ឌតម្រូវរបស់ទីផ្សារសម្រាប់ការផលិតប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏ចង់ឱ្យ អង្គភាព Infrastructure Asia បង្កើតសម្ព័ន្ធជាមួយវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកៀរគរការវិនិយោគសម្រាប់វិស័យបច្ចេកវិទ្យា និងដំណោះស្រាយបៃតង និងជំរុញឱ្យអង្គភាពនេះពិចារណាប្រើប្រាស់វិធីសាស្រ្តភាពជាដៃគូរដ្ឋ និងឯកជន ដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា កម្ពុជាបន្តទទួលបានការវិនិយោគជាច្រើន ដែលរោងចក្រខ្លះបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មមកកម្ពុជា និងបានអនុលោមតាមលក្ខខណ្ឌតម្រូវទាំងនេះ ប៉ុន្តែនៅមានរោងចក្រមួយចំនួនទៀតដែលនៅបន្តបញ្ចេញកាបូនច្រើន។

ទាក់ទងនឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើតម្រូវការក្របខ័ណ្ឌច្បាស់លាស់ គោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ ជាពិសេសសម្រាប់សំណល់ឧស្សាហកម្មដែលមានហានិភ័យខ្ពស់។
អង្គភាព Infrastructure Asia ដែលបច្ចុប្បន្នកំពុងស្នើអនុវត្តគម្រោងគ្រប់គ្រងសំណល់ឧស្សាហកម្មនៅក្នុងប្រទេសហ្វីលីពីន បានបង្ហាញអារម្មណ៍ក្នុងការអនុវត្តគំនិតផ្តួចផ្តើមស្រដៀងគ្នានេះ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


