ព័ត៌មានអន្ដរជាតិ
ទ័ពអាកាស សិង្ហបុរី ថៃ និងអាមេរិក ធ្វើសមយុទ្ធរួមគ្នាដើម្បីបង្កើនការត្រៀមខ្លួន
កងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី ( RSAF) បានចូលរួមជាមួយប្រទេសថៃ និងសហរដ្ឋអាមេរិក ក្នុងលំហាត់សមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនការត្រៀមខ្លួនក្នុងការប្រយុទ្ធជាក់ស្តែង និងបង្កើនសមត្ថភាពប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២០ខែមីនានេះ។

RSAF បាននិយាយនៅថ្ងៃទី១៨ខែមីនាថា ខ្លួនមានយន្តហោះ២៦គ្រឿង ប្រព័ន្ធការពារដែនអាកាស១០គ្រឿង និងកងទ័ពជាង៧០០នាក់ដែលចូលរួមក្នុងសមយុទ្ធ Cope Tiger លើកទី៣១។
ដំណាក់កាលទីមួយនៃសមយុទ្ធត្រីភាគី ដែលជាលំហាត់បញ្ជាការត្រូវបានធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលប្រតិបត្តិការ និងសមយុទ្ធពហុជាតិ នៅមូលដ្ឋានទ័ពជើងទឹក Changi សិង្ហបុរី។ ដំណាក់កាលទី២ ដែលជាលំហាត់ហ្វឹកហ្វឺនហោះហើរនៅមូលដ្ឋានអាកាស Korat និងទីលាន Chandy ក្នុងប្រទេសថៃ បានចាប់ផ្តើមនៅថ្ងៃទី១៧ខែមីនា ហើយនឹងបញ្ចប់នៅថ្ងៃទី ២៨ខែមីនា។

សមយុទ្ធនេះត្រូវបានសហការដោយប្រធានកងទ័ពអាកាសរបស់សិង្ហបុរី ឧត្តមសេនីយ៍ Kelvin Fan, អគ្គមេបញ្ជាការកងទ័ពអាកាសថៃលោក Punpakdee Pattanakul, និងមេបញ្ជាការទ័ពអាកាសទីប្រាំ នៃកងទ័ពអាកាសប៉ាស៊ីហ្វិក ឧត្តមសេនីយ៍ឯក Stephen F. Jost ។
គួរបញ្ជាក់ថាសមយុទ្ធ Cope Tiger បានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៤ កំពុងបង្កើនជំនាញវិជ្ជាជីវៈ និងទំនាក់ទំនងការពារជាតិរវាងសិង្ហបុរី ថៃ និងសហរដ្ឋអាមេរិក ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមកងទ័ពរបស់ប្រទេសទាំងបី៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


