ព័ត៌មានអន្ដរជាតិ
ហេតុការណ៍រន្ធត់! រថយន្តបុករះហ្វូងមនុស្សនៅប្រទេសចិន
ហេតុការណ៍ដ៏រន្ធត់បានកើតឡើងនៅប្រទេសចិន ដោយរថយន្តមួយគ្រឿងបានបុករះហ្វូងមនុស្សដែលកំពុងហាត់សមសម្រាប់ព្រឹត្តិការណ៍ធំមួយ បណ្តាលឲ្យមានអ្នករបួសយ៉ាងតិច២០នាក់។

ហេតុការណ៍នេះកើតឡើងនៅខាងក្រៅកីឡដ្ឋានមួយក្នុងទីក្រុង Zhuhai កាលពីរាត្រីថ្ងៃចន្ទទី១១ខែវិច្ឆិកាឆ្នាំ២០២៤ ខណៈអ្នកបើកបរមានត្រកូល Fan ត្រូវចាប់ខ្លួននៅហ្នឹងកន្លែង។
តាមការបញ្ជាក់ពីអាជ្ញាធរ អ្នករបួសទាំងអស់មានខ្លះស្រាលខ្លះធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗប៉ូលិសមិនទាន់បញ្ជាក់ពីមូលហេតុដែលបុរសត្រកូល Fan បើករថយន្តបុករះមនុស្សនេះទេ ហើយក៏មិនទាន់ចង្អុលចំៗផងដែរថាតើវាជាការវាយប្រហារឬឧបទ្ទវហេតុ។
សូមបញ្ជាក់ មិនមែនជារឿងចម្លែកឡើយដែលប្រទេសចិន កើតមានការវាយប្រហារមិនរើសមុខដូចករណីនេះ។ ជាក់ស្តែងកាលពីខែតុលា បុរសអាយុ៥០ឆ្នាំម្នាក់ ត្រូវឃុំខ្លួន បន្ទាប់ពីគាត់ យកកាំបិតចាក់ក្មេងៗនៅសាលាមួយក្នុងទីក្រុងប៉េកាំង ហើយកាលពីខែកញ្ញា មនុស្សបីនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំបិតនៅផ្សារទំនើបសៀងហៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រួសារសពជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ៥ នាក់ ទទួលថវិកាឧបត្ថម្ភពីអាជ្ញាធរខេត្តក្រចេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


