ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា តតាំងអ៊ីស្រាអែលយ៉ាងចាស់ដៃ ដោយបាញ់មីស៊ីលរាប់រយគ្រាប់
ក្រុមហេសបូឡាបានបាញ់រ៉ុកកែតប្រហែល២៥០គ្រាប់ និងមីស៊ីលផ្សេងទៀតទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ដែលជាការវាយប្រហារដ៏ធំបំផុតមួយរបស់ក្រុមសកម្មប្រយុទ្ធនេះក្នុងរយៈពេលជាច្រើនខែជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលលើទីក្រុងបេរូត (Beirut)។ យោងទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃនេះ។

យោធាអ៊ីស្រាអែល បាននិយាយថា រ៉ុក្កែតប្រហែល២៥០គ្រាប់ត្រូវបានបាញ់ចេញពីលីបង់កាលពីថ្ងៃអាទិត្យ ដោយមានការស្ទាក់ចាប់ខ្លះៗ និងបានបណ្ដាលឲ្យមនុស្ស៧នាក់បានរងរបូស។ ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយគ្មានការព្រមានជាមុនកាលពីថ្ងៃសៅរ៍នៅកណ្តាលទីក្រុង Beirut បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់ និងរបួស៦៧នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសលីបង់។
សរុបការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ទាហានលីបង់ជាង៤០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ នាយករដ្ឋមន្ត្រីរបស់ប្រទេសលីបង់ លោក Najib Mikati បានថ្កោលទោសការវាយប្រហារចុងក្រោយនេះថាជាការវាយលុកលើកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ដែលដឹកនាំដោយសហរដ្ឋអាមេរិក។
គួររម្លឹកថា ក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ុកកែត មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស នៅថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ ចេញពីតំបន់ហ្គាហ្សា បានបញ្ឆេះសង្រ្គាមនៅទីនោះ ខណៈក្រុមហេសបូឡាបានពណ៌នាការវាយប្រហារនេះថាជាទង្វើនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន និងក្រុមហាម៉ាស។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសសងសឹកទៅលើក្រុមហេសបូឡា ហើយនៅក្នុងខែកញ្ញា ជម្លោះកម្រិតទាបបានផ្ទុះឡើងជាសង្រ្គាមពេញមួយខណៈដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសនៅទូទាំងផ្នែកធំនៃលីបង់ និងបានសម្លាប់មេដឹកនាំកំពូលរបស់ហេសបូឡាគឺលោក Hassan Nasrallah។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣៧០០នាក់នៅក្នុងប្រទេសលីបង់ ហើយការប្រយុទ្ធគ្នានេះបានជម្លៀសប្រជាជនប្រហែល ១,២លាននាក់ ឬមួយភាគបួននៃចំនួនប្រជាជនរបស់ប្រទេសលីបង់។
ចំណែកនៅខាងអ៊ីស្រាអែល ទាហានប្រហែល ៩០នាក់ និងជនស៊ីវិលជិត ៥០នាក់ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកនៅភាគខាងជើងអ៊ីស្រាអែល និងនៅក្នុងការប្រយុទ្ធបន្ទាប់ពីការលុកលុយរបស់អ៊ីស្រាអែលនៅដើមខែតុលានិងជនជាតិអ៊ីស្រាអែលប្រហែល ៦០០០០ នាក់ត្រូវបានផ្លាស់ទីលំនៅពីភាគខាងជើងរបស់ប្រទេស។
បេសកជនសហភាពអឺរ៉ុបក៏បានកំពុងអំពាវនាវឱ្យមានសម្ពាធដើម្បីឈានដល់បទឈប់បាញ់ ដោយអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានអំពាវនាវកាលពីថ្ងៃអាទិត្យសម្រាប់សម្ពាធបន្ថែមទៀតលើអ៊ីស្រាអែល និងក្រុមហេសបូឡា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ដោយនិយាយថា កិច្ចព្រមព្រៀងមួយកំពុងរង់ចាំកិច្ចព្រមព្រៀងចុងក្រោយពីរដ្ឋាភិបាលអ៊ីស្រាអែល៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៧ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៥ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


