ព័ត៌មានអន្ដរជាតិ
ការប៉ះទង្គិចគ្នាខាងនិកាយសាសនាអ៊ីស្លាមនៅប៉ាគីស្ថានបណ្តាលជាង១៣០នាក់ស្លាប់
ការប៉ះទង្គិចគ្នាខាងនិកាយសាសនានៅក្នុងស្រុក Kurram ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានកំពុងបង្កហិង្សាដ៏គួរឲ្យព្រួយបារម្ភ បើទោះបីជាមានបទឈប់បាញ់គ្នាមួយបានសម្រេចកាលពីចុងសប្តាហ៍មុនក៏ដោយ ខណៈចំនួនអ្នកស្លាប់ឥឡូវនេះមានលើសពី១៣០នាក់។

មន្ត្រីក្នុងតំបន់បាននិយាយថា តំបន់ Kurram នៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន គឺជាចំណុចដ៏តានតឹងមួយផ្នែកនិកាយអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ពួកគេបានហក់ចូលទៅក្នុងរលកនៃការវាយប្រហារថ្មីមួយកាលពីខែមុន នៅពេលដែលការប៉ះទង្គិចរវាងក្រុមនិកាយស៊ុននី (Sunnis) និងនិកាយស៊ីអ៊ីត (Shias ឬ Shiite) បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។
មន្ត្រីរដ្ឋបាលស្រុក បានឲ្យដឹងថា មនុស្ស១៣៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីសប្តាហ៍មុន ខណៈរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតបានផ្ដួចផ្ដើមការខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងសហគមន៍ទាំងពីរ ប៉ុន្តែមិនទាន់មានដំណោះស្រាយល្អនៅឡើយ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមរដ្ឋាភិបាលប៉ាគីស្ថានបានសម្រុះសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលប្រាំពីរថ្ងៃរវាងគូប្រជែងទាំងពីរនេះ។ អាជ្ញាធរខេត្តបានដាក់ចំនួនអ្នកស្លាប់ចំនួន ៩៧នាក់ ដោយមនុស្ស៤៣ នាក់បានស្លាប់នៅក្នុងការវាយប្រហារដំបូង នៅពេលដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើអ្នកបើកបរភាគច្រើនជាអ្នកកាន់សាសនានិកាយស៊ីអ៊ីត ហើយអ្នកផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចសងសឹក។

គួរបញ្ជាក់ថាក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីត និងនិកាយស៊ុននី បានចូលរួមក្នុងការប្រជែងគ្នារវាងកុលសម្ព័ន្ធ និងនិកាយអស់រយៈពេលជាច្រើនទសវត្សរ៍ជុំវិញជម្លោះដីធ្លី និងជម្លោះក្នុងតំបន់ផ្សេងទៀតនៅ Kurram ជាយូរមកហើយ ។
ពាក់ព័ន្ធបញ្ហានេះអភិបាលខេត្ត Khyber Pakhtunkhwa លោក Ali Amin Khan Gandapur បានទៅទស្សនាតំបន់នេះកាលពីថ្ងៃសៅរ៍សម្រាប់ការជួបជុំគ្នាដ៏ធំនៃក្រុមព្រឹទ្ធាចារ្យ និងមេដឹកនាំកុលសម្ព័ន្ធ។ លោក Gandapur បាននិយាយថា «អ្នកណាក៏ដោយដែលកាន់អាវុធនឹងត្រូវចាត់ទុកជាភេរវករ ហើយជោគវាសនារបស់ពួកគេនឹងក្លាយជាភេរវករ» ខណៈកងកម្លាំងសន្តិសុខនឹងនៅតែស្ថិតនៅក្នុងតំបន់នោះដើម្បីបង្ក្រាបអំពើហិង្សានេះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


