ព័ត៌មានអន្ដរជាតិ
យោធាប៉ាគីស្ថានបញ្ចប់ប្រតិបត្តិការរំដោះចំណាប់ខ្មាំងដោយសម្លាប់ក្រុមបំបែកខ្លួន៣៣នាក់និងចំណាប់ខ្មាំង២៧នាក់ក៏គ្រោះថ្នាក់ស្លាប់ដែរ
យ៉ាងហោចណាស់ចំណាប់ខ្មាំង៣៤៦ នាក់ត្រូវបានជួយសង្គ្រោះពីរថភ្លើងដឹកអ្នកដំណើរដែលត្រូវបានវាយប្រហារ និងចាប់ដោយក្រុមទាមទារបំបែកខ្លួននៅក្នុងខេត្ត Balochistan ភាគនិរតីប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៣ខែមីនានេះ។

អ្នកនាំពាក្យយោធាប៉ាគីស្ថាន បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់កាលពីថ្ងៃពុធ ហើយក្រុមសកម្មប្រយុទ្ធវាយប្រហារទាំង៣៣នាក់ត្រូវបានសម្លាប់ ប៉ុន្តែយ៉ាងហោចណាស់ចំណាប់ខ្មាំង២៧នាក់ដែលជាអ្នកដំណើរ និងទាហានប៉ារ៉ាម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រតិបត្តិការរំដោះនោះ។
ក្រុមសកម្មប្រយុទ្ធរបស់កងទ័ពរំដោះ Balochistan (BLA) ដែលជាក្រុមបំបែកខ្លួនបានស្វែងរកឯករាជ្យពីប៉ាគីស្ថានបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើរថភ្លើង Jaffar Express កាលពីថ្ងៃអង្គារ និងចរចាដោះលែងអ្នកដំណើរ ប្រសិនបើអាជ្ញាធរយល់ព្រមដោះលែងអ្នកប្រយុទ្ធរបស់ខ្លួនដែលជាប់គុក។

រថភ្លើងដែលត្រូវបានវាយប្រហារនេះកំពុងធ្វើដំណើរពីតំបន់ Quetta ទីរួមខេត្ត Balochistan ទៅកាន់ទីក្រុង Peshawar នៃខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ ដោយដឹកអ្នកដំណើរជាង៤០០នាក់និងកំពុងឆ្លងកាត់ផ្លូវរូងក្រោមដីនៅជិតទីក្រុង Sibi ប្រហែល ១៦០ គីឡូម៉ែត្រពី Quetta ។
គួរបញ្ជាក់ថាខេត្ តBalochistan បានប្រឈមនឹងការខ្វះខាតសន្តិសុខជាច្រើនទសវត្សរ៍មកហើយ។ តំបន់នេះជាជម្រករបស់ក្រុមប្រដាប់អាវុធជាច្រើន រួមទាំង BLA ផងដែរ។ ចាប់តាំងពីឆ្នាំ ២០០៦ក្រុមនេះត្រូវបានហាមប្រាមដោយប៉ាគីស្ថាន និងសហរដ្ឋអាមេរិក ដែលចាត់ទុកជាអង្គការ «ភេរវករ»៕




អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


