ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន វាយប្រហាររថភ្លើង និងចាប់អ្នកដំណើររាប់រយនាក់ជាចំណាប់ខ្មាំង
ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅក្នុងខេត្ត Balochistan ប្រទេសប៉ាគីស្ថាន បានវាយប្រហារលើរថភ្លើងដែលដឹកអ្នកដំណើររាប់រយនាក់ និងចាប់ពួកគេជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី១២ខែមីនានេះ។

កងទ័ពរំដោះ Baloch (BLA) បានវាយប្រហាររថភ្លើង Jaffar Express នៅពេលវាធ្វើដំណើរពី Quetta ទៅ Peshawar។ ក្រុមសកម្មប្រយុទ្ធនេះបានដាក់គ្រាប់បែកលើផ្លូវរថភ្លើង មុនពេលវាយលុករថភ្លើងនៅក្នុងស្រុក Sibi ដាច់ស្រយាលក្នុងខេត្ត Balochistan និងបានអះអាងថា រថភ្លើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។
ប៉ូលិសប៉ាគីស្ថានបានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា យ៉ាងហោចណាស់មនុស្សបីនាក់ រួមទាំងអ្នកបើកបររថភ្លើងបានរងរបួស។ កងកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ក៏ដូចជាឧទ្ធម្ភាគចក្រដើម្បីព្យាយាមជួយសង្គ្រោះចំណាប់ខ្មាំង ខណៈរថភ្លើងនៅតែជាប់គាំងនៅមុខផ្លូវរូងក្រោមដីដែលព័ទ្ធជុំវិញដោយភ្នំ។
មានទាហានជាង១០០នាក់ធ្វើដំណើរពី Quetta ដើម្បីព្យាយាមទៅជួយជនរងគ្រោះ ប៉ុន្តែកងទ័ពរំដោះ Baloch បានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើការប៉ុនប៉ងត្រូវបានធ្វើឡើងដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង។

បើតាមអ្នកគ្រប់គ្រងផ្លូវរថភ្លើងរបស់ Quetta មានអ្នកដំណើរ ៤០០-៤៥០ នាក់ស្ថិតនៅលើរថភ្លើងនោះ។ បើតាមការផ្សាយ របស់ AP មានអ្នកដំណើរប្រមាណ១០០នាក់ត្រូវបានជួយសង្គ្រោះ ខណៈអ្នកផ្សេងទៀតលើរថភ្លើងប៉ូលិសបានអាចទាក់ទងបានឡើយ ព្រោះតំបន់នេះមិនមានអ៊ីនធឺណិត និងបណ្តាញទូរស័ព្ទចល័តគ្របដណ្តប់ឡើយ។
ក្រុមសកម្មប្រយុទ្ធបានធ្វើការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍ដើម្បីទាមទារបំបែកខ្លួននិងឯករាជ្យ និងបានបើកការវាយប្រហារយ៉ាងសាហាវជាច្រើនលើក ដែលជារឿយៗសំដៅទៅលើប៉ុស្តិ៍ប៉ូលិស ខ្សែរថភ្លើង និងផ្លូវហាយវេ។ អាជ្ញាធរប៉ាគីស្ថាន ក៏ដូចជាប្រទេសលោកខាងលិចមួយចំនួន រួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានចាត់ទុក BLA ជាអង្គការភេរវកម្ម៕




អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


