ព័ត៌មានអន្ដរជាតិ
ប៉ូលិសវៀតណាម រឹបអូសកាបូបប្រ៊េនៗក្លែងក្លាយពីឃ្លាំងមួយ ប្រើរថយន្តធុនធំ១០គ្រឿងទើបដឹកអស់
ឃ្លាំងស្តុកនៃផលិតផល Hermès, Louis Vuitton និង Chanel ក្លែងក្លាយ ត្រូវបានអាជ្ញាធរឆ្មក់ចូលនៅភាគខាងជើងប្រទេសវៀតណាម ហើយផលិតផលចំនួន២០,០០០ទៅ៣០,០០០ ត្រូវបានរឹបអូស។

តម្លៃនៃផលិតផលដែលត្រូវបានរកឃើញក្នុងស្រុក Vu Ban នៃខេត្ត Nam Dinh ត្រូវបានអាជ្ញាធរខេត្ត Nam Dinh ប៉ាន់ប្រមាណថា ប្រហែល៦ពាន់លានដុង ស្មើនឹង ២៦២,០០០ដុល្លារអាមេរិក។
ប៉ូលិសនិងកងកម្លាំងផ្សេងទៀត ត្រូវបង្ខំចិត្តប្រើឡាន៣តោនកន្លះ ចំនួន១០គ្រឿង ដើម្បីដឹកទំនិញដែលរឹបអូសបាន ដែលភាគច្រើនជាកាបូបដៃ។ ពួកគេនិយាយថា នេះគឺជាឃ្លាំងផ្ទុកទំនិញធំបំផុតដែលត្រូវបានរកឃើញនៅភាគខាងជើងប្រទេសវៀតណាម បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល៦ខែ។

អ្នកលក់ មិនបានបង្ហាញពីប្រភពដើមនៃផលិតផលទាំងនេះទេ។ ផលិតផលទាំងនេះ ភាគច្រើនចែកចាយតាមរយៈបណ្តាញសង្គម ដោយប្រើគណនី Facebook រាប់សិបគណនី ដើម្បីគេចវេះពីអាជ្ញាធរ។
ពួកគេបានចុះបញ្ជីអាស័យដ្ឋាននៅសង្កាត់ Bac Tu Liem ក្នុងទីក្រុងហាណូយ ថាជាហាងផ្លូវការ ប៉ុន្តែអាជ្ញាធរមិនបានរកឃើញអ្វីនៅទីនោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ជួញដូរគ្រឿងញៀន ២គីឡូក្រាម វៀតណាម ផ្តន្ទាទោសស្ត្រីខ្មែរម្នាក់ជាប់ពន្ធនាគារអស់មួយជីវិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ