ព័ត៌មានអន្ដរជាតិ
ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ចព្រមព្រៀង
ប្រភពពីរដ្ឋាភិបាលអ៊ុយក្រែន បានឲ្យដឹងថា ពេលនេះលោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី បានឯកភាពប្រគល់ធនធានរ៉ែកម្រឲ្យសហរដ្ឋអាមេរិកជាថ្នូរនឹងជំនួយយោធាដើម្បីប្រឆាំងជាមួយរុស្ស៊ី ខណៈលោកនឹងធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

តាមការចុះផ្សាយរបស់ CNN នៅថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥ ដោយដកស្រង់សម្តីអ៊ុយក្រែន មូលហេតុដែលទីក្រុងកៀវ ឯកភាពលើកិច្ចព្រមព្រៀងនេះគឺដោយសារតែ សហរដ្ឋអាមេរិកក៏មិនទាមទារទឹកប្រាក់បានពីធនធានរ៉ែរហូតដល់៥០០ពាន់លានដុល្លារ យកមកសងខ្លួនដូចលើកមុនដែរ។
ឯកសារព្រាងចុងក្រោយដែលចុះកាលបរិច្ឆេទថ្ងៃចន្ទ ត្រូវគេមើលឃើញថា អាមេរិកនឹងតម្រូវឲ្យទីក្រុងកៀវបង្កើតមូលនិធិមួយ ហើយទុក៥០%នៃចំណូលបានពីធនធានរ៉ែគ្រប់គ្រងដោយរដ្ឋរបស់ខ្លួន ហើយយកមូលនិធិនេះ ទៅវិនិយោគនៅក្នុងឧស្សាហកម្មអ៊ុយក្រែន។

យ៉ាងណាក្តី សហរដ្ឋអាមេរិក មិនបញ្ជាក់ឡើយថាតើ អ៊ុយក្រែន ពិតជាយល់ព្រមលើលក្ខខណ្ឌដែរឬក៏អត់ ប៉ុន្តែប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានប្រាប់អ្នកកាសែតក្នុងវិមានពងក្រពើ កាលពីថ្ងៃអង្គារថា «ខ្ញុំឮថាគាត់ (លោក ហ្សេលេនស្គី) នឹងមកនៅថ្ងៃសុក្រ។ ខ្ញុំមិនថាអីទេបើគាត់ចង់មក ហើយគាត់នឹងស៊ីញេជាមួយគ្នា។ ខ្ញុំគិតថា នេះគឺជាកិច្ចព្រមព្រៀងដ៏ធំមួយ»។
សូមជម្រាបជាថ្មី បើយោងតាមរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤, អ៊ុយក្រែន ជាប្រទេសមានសក្តានុពលធំធេង ក្នុងនាមជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទូទាំងពិភពលោកដែលចាំបាច់សម្រាប់វិស័យឧស្សាហកម្មការពារជាតិ បច្ចេកវិទ្យាទំនើប និងថាមពលបៃតង។

ប្រទេសនេះមានទុនបម្រុងទីតានីញ៉ូមធំជាងគេនៅអឺរ៉ុប ហើយស្មើនឹង៧% នៃទុនបម្រុងពិភពលោក។ ពិសេស មុនពេលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងឆ្នាំ២០២២ អ៊ុយក្រែនគឺជាអ្នកផ្គត់ផ្គង់ទីតានីញ៉ូមដ៏សំខាន់សម្រាប់ឧស្សាហកម្មយោធា ទៀតផង។
ចំពោះលោហធាតុកម្រ គេដឹងថានៅអ៊ុយក្រែនមានដូចជា បេរីលីយ៉ូម ម៉ង់ហ្គាណែស ហ្គាលីញ៉ូម អ៊ុយរ៉ាញ៉ូម ហ្សីកញ៉ូម ក្រាហ្វីត អាប៉ាទីត ហ្វ្លុយអូរីត និងនីកែល។ មិនត្រឹមប៉ុណ្ណឹង ប្រទេសនេះក៏មានទុនបម្រុងលីចូមធំបំផុតប្រចាំអឺរ៉ុបផងដែរ ដែលគេប៉ាន់ស្មានថាមានចំនួន ៥០០ ០០០តោន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ថា អាមេរិក-អ៊ុយក្រែន ជិតឈានដល់កិច្ចព្រមព្រៀង ចែកលុយគ្នាពីការលក់ធនធានរ៉ែហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


