ព័ត៌មានអន្ដរជាតិ
ត្រាំ ថា អាមេរិក-អ៊ុយក្រែន ជិតឈានដល់កិច្ចព្រមព្រៀង ចែកលុយគ្នាពីការលក់ធនធានរ៉ែហើយ
រឿងរ៉ាវជុំវិញកិច្ចព្រមព្រៀងដោះដូរធនធានរ៉ែរបស់អ៊ុយក្រែន ជាមួយជំនួយយោធាអាមេរិក បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក សម្រាប់ពិភពលោក មួយរយៈចុងក្រោយនេះ។ លុះមកដល់ថ្ងៃសៅរ៍ទី២២ខែកុម្ភៈឆ្នាំ២០២៥ ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននិងកៀវ ជិតឈានដល់កិច្ចព្រមព្រៀងចែកលុយគ្នាពីចំណូលនៃការលក់ធនធានរ៉ែរបស់អ៊ុយក្រែន ហើយ។

មិនមែនតែរ៉ែកម្រទេ សូម្បីធនធានធម្មជាតិផ្សេងទៀត ក៏លោកត្រាំ ចង់បានដែរ ជាថ្នូរនឹងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃអាទិត្យទី២៣ខែកុម្ភៈឆ្នាំ២០២៥, លោកត្រាំ បាននិយាយក្នុងការជួបជុំមួយនៅឯសហគមន៍កំពង់ផែជាតិ នៃរដ្ឋ Maryland ថា «ខ្ញុំគិតថា យើងជិតឈានដល់កិច្ចព្រមព្រៀងនោះមែនទែនហើយ។ អាមេរិក ជះលុយច្រើនណាស់ ក្នុងជំនួយយោធា ជួយទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយអ្នកឈ្លានពានគឺរុស្ស៊ី។ អ៊ីចឹង អាមេរិក សូមសុំធនធានរ៉ែកម្រ ប្រេង ឬអ្វីៗផ្សេងទៀតមកវិញ»។
ដំបូងឡើយ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបដិសេធការទាមទារពីរដ្ឋបាលរបស់ត្រាំ ដែលឲ្យទីក្រុងកៀវ យកធនធានរ៉ែតម្លៃ ៥០០ពាន់លានដុល្លារសងទីក្រុងវ៉ាស៊ីនតោន រយៈពេលបីឆ្នាំព្រោះថា សហរដ្ឋអាមេរិកមិនបានផ្តល់ការធានាសន្តិសុខជាក់លាក់ណាមួយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន មិនទាន់ចេញមុខបញ្ជាក់ឡើយ ពាក់ព័ន្ធការលើកឡើងចុងក្រោយនេះ ពីសំណាក់លោក ត្រាំ។

ការអះអាងរបស់លោក ត្រាំ ថ្មីនេះកើតឡើងបន្ទាប់ពីលោករម្លឹកឲ្យអ៊ុយក្រែន ត្រូវតែសងអាមេរិកទាំងអស់ នូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនបានជួយខ្លួន ក្នុងអំឡុងពេលផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។
ការអះអាងនេះទៀតសោត ក៏កើតឡើងផងដែរ បន្ទាប់ពីមន្ត្រីអាមេរិក ព្រមានអ៊ុយក្រែនថា ពួកគេប្រហែលជាលែងបានប្រើអ៊ីនធឺណិត Starlink របស់លោក Elon Musk ទៀតហើយ បើមិនព្រមផ្តល់ធនធានរ៉ែទេនោះ។
សូមបញ្ជាក់ថា លោក Elon Musk បានបរិច្ចាគឧបករណ៍ចាប់សេវាអ៊ីនធឺណិតជាង ៤០ ០០០គ្រឿងឲ្យអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២ មក ហើយវាត្រូវបានកងទ័ពអ៊ុយក្រែន ប្រើសឹងគ្រប់គ្នានៅសមរភូមិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ រម្លឹកម្តងទៀត! អ៊ុយក្រែន ត្រូវសងអាមេរិកវិញទាំងអស់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


