ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ ប្រជាជនភាគច្រើននៅលើពិភពលោកកំពុងដកដង្ហើមជាមួយខ្យល់ពុល
របាយការណ៍ថ្មីមួយ រកឃើញថា ចំនួនប្រជាជនភាគច្រើននៅលើពិភពលោកកំពុងដកដង្ហើមជាមួយខ្យល់ពុលដោយមានតែប្រទេសចំនួន៧ប៉ុណ្ណោះដែលស្របតាមស្តង់ដារគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១២ខែមីនានេះ។

យោងតាមទិន្នន័យត្រួតពិនិត្យគុណភាពខ្យល់ដែលមានមូលដ្ឋាននៅប្រទេសស្វីស IQAir បានបង្ហាញការរកឃើញរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលទាញយកទិន្នន័យពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៤ម៉ឺននៅក្នុងប្រទេសចំនួន១៣៨ ដោយបានរកឃើញថា ប្រទេសឆាដនៅអាហ្វ្រិក បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌា នៅអាស៊ីខាងត្បូង និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅអាហ្រ្វិក មានខ្យល់ពុលច្រើនជាងគេក្នុងពិភពលោក។
ក្នុងចំណោមប្រទេសដែលបានវិភាគ មានតែប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ បាហាម៉ាស បាបាដូស ហ្គ្រេណាដា អេស្តូនី និងអ៊ីស្លង់ ប៉ុណ្ណោះ ដែលបានទទួលស្តង់ដារគុណភាពខ្យល់អន្តរជាតិរបស់អង្គការសុខភាពពិភពលោក។
មាត្រដ្ឋាននៃបញ្ហាអាចនឹងធំជាងការរាយការណ៍ ដោយសារផ្នែកជាច្រើននៃពិភពលោកខ្វះការត្រួតពិនិត្យដែលត្រូវការសម្រាប់ទិន្នន័យដែលត្រឹមត្រូវជាងនេះ។ ជាឧទាហរណ៍ នៅទូទាំងទ្វីបអាហ្រ្វិក មានស្ថានីយ៍ត្រួតពិនិត្យតែមួយប៉ុណ្ណោះសម្រាប់មនុស្ស ៣.៧លាននាក់។
លើសពីនេះគម្លាតទិន្នន័យអាចកាន់តែធំឡើង បន្ទាប់ពីមានការប្រកាសដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនថា អាមេរិកនឹងលែងបង្ហាញជាសាធារណៈនូវទិន្នន័យដែលខ្លួនប្រមូលបានពីស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនជុំវិញពិភពលោក។

ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានពឹងផ្អែកលើឧបករណ៍ចាប់សញ្ញាគុណភាពខ្យល់ដែលបំពាក់នៅលើអគារស្ថានទូត និងស្ថានកុងស៊ុលអាមេរិក ដើម្បីតាមដានកម្រិតខ្យល់ពុលរបស់ពួកគេ ប៉ុន្តែឥឡូវនេះក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងបញ្ចប់គម្រោងត្រួតពិនិត្យដោយលើកឡើងពីបញ្ហាថវិកា។ បន្ទាប់ពីកម្មវិធីអាមេរិកបិទ យ៉ាងហោចណាស់ប្រទេសចំនួន ៣៤នឹងបាត់បង់សិទ្ធិទទួលបានទិន្នន័យបំពុលដែលអាចទុកចិត្តបាន។
លោក Christi Chester-Schroeder អ្នកគ្រប់គ្រងវិទ្យាសាស្ត្រគុណភាពខ្យល់របស់ IQAir បានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងដើរតួនាទីកាន់តែកើនឡើងក្នុងការជំរុញការបំពុល។ លើសពីនេះជាមួយនឹងសីតុណ្ហភាពកាន់តែខ្ពស់បណ្តាលឱ្យមានភ្លើងឆេះព្រៃកាន់តែខ្លាំង និងយូរជាងនេះ ដែលបានលេបត្របាក់តំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកខាងត្បូង។
គួរបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍នេះ ប្រទេសឆាដ និងបង់ក្លាដែស មានកម្រិតខ្យល់ពុលជាមធ្យមខ្ពស់ជាង ១៥ ដង ខ្ពស់ជាងការណែនាំរបស់ WHO កាលពីឆ្នាំមុន។ ប្រទេសឆាដជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានការបំពុលច្រើនបំផុតក្នុងឆ្នាំ ២០២២ដោយសារតែធូលីពីវាលខ្សាច់សាហារ៉ា ក៏ដូចជាការដុតបំផ្លាញសំណល់ដំណាំដែលមិនអាចគ្រប់គ្រងបាន៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


