ព័ត៌មានអន្ដរជាតិ
គុណភាពខ្យល់ធ្លាក់ចុះកាន់តែអាក្រក់នៅពាសពេញរាជធានីបាងកក
គុណភាពខ្យល់នៅក្នុងទីក្រុងបាងកកកាន់តែអាក្រក់ទៅៗ ជាពិសេសស្រុកចំនួន៥ ដែលមានកម្រិតខ្យល់ពុល PM 2.5 ខ្ពស់ជាងគេដែលមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation នៅថ្ងៃទី១១ខែមីនានេះ។

មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៃរដ្ឋបាលក្រុងបាងកក (BMA) បានឲ្យដឹងថា គុណភាពខ្យល់នៅក្នុងសង្កាត់ទាំង ៥០នៃទីក្រុងបាងកក ត្រូវបានកត់ត្រាក្នុងកម្រិតប្រភេទពណ៌លឿង ទៅពណ៌ទឹកក្រូច ឬពីមធ្យមទៅចាប់ផ្តើមប៉ះពាល់ដល់សុខភាព។
PM2.5 ជាមធ្យមនៅទូទាំងទីក្រុងនៅថ្ងៃអង្គារនេះមាន ៣៦.៨ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (µg/m³) បន្តិចក្រោមស្តង់ដាររបស់ប្រទេសគឺ៣៧.៥ µg/m³ ក្នុងរយៈពេលជាមធ្យមបីម៉ោង (៥ ព្រឹកដល់ ៧ ព្រឹក)។
ទោះយ៉ាងណាមានស្រុកចំនួនប្រាំដែលបានរាយការណ៍ពីកម្រិតខ្ពស់បំផុតនៃ PM2.5 គឺ ស្រុកNong Chok មាន៤៩.៣ µg/m³, Bang Khun Thian មាន៤៨.៥ µg/m³, Thawi Watthana មាន៤៨.៤ µg/m³, Nong Khaem មាន៤៦.៣ µg/m³ និង ស្រុក Bang Na មាន៤២.៤ µg/m³។
គួរបញ្ជាក់ថាPM2.5 សំដៅលើភាគល្អិតល្អិតដែលមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម ដែលបង្កហានិភ័យដល់សុខភាពដូចជាជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង។ប្រភពសំខាន់ៗនៃ PM2.5 រួមមានការបំភាយពីចរាចរ រោងចក្រ ភ្លើងឆេះព្រៃ និងការដុតសំណល់ពីការប្រមូលផលកសិកម្ម។
អាជ្ញាធរបានណែនាំប្រជាជនទីក្រុងបាងកកឱ្យពាក់ម៉ាស់ ចៀសវាងការចេញក្រៅផ្ទះ និងធ្វើការពីផ្ទះប្រសិនបើអាចធ្វើបាន។ លើសពីអ្នកដែលមានរោគសញ្ញាដូចជា ក្អក រមាស់ភ្នែក ឬពិបាកដកដង្ហើម គួរតែទៅជួបគ្រូពេទ្យ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


