ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកឡានបណ្តាលឲ្យស្លាប់និងរបួស២០នាក់នៅភាគឦសានអេហ្ស៊ីប
យ៉ាងហោចណាស់មនុស្ស៨នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរបុកជាមួយឡានក្រុងធុនតូចមួយគ្រឿងក្នុងទីក្រុង Ismailia ភាគឦសាននៃប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៤ខែមីនានេះ។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលឡានក្រុងធុនតូចបានព្យាយាមឆ្លងកាត់ផ្លូវរថភ្លើងដែលមិនមានការអនុញ្ញាត្តឲ្យប្រើប្រាស់។ ក្រសួងសុខាភិបាលបានបញ្ជូនរថយន្តសង្គ្រោះចំនួន១៣គ្រឿង ទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកជនរងគ្រោះទៅមន្ទីរពេទ្យ East Qantara Centralដើម្បីព្យាបាល ដែលក្នុងចំណោមនោះមានកុមារម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្នុងតំបន់ បានផ្សាយថា នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក Mustafa Madbouly បានបញ្ជាឱ្យបង់ប្រាក់ចំនួន១០ម៉ឺនផោនអេហ្ស៊ីប ស្មើនឹង១៩៧០ដុល្លារ ដល់គ្រួសារនៃជនរងគ្រោះម្នាក់ៗដែលបានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះ។

មានការកត់សម្គាល់ឃើញថា ការបុកគ្នាឬការក្រឡាប់ទាក់ទងនឹងរថភ្លើងគឺជារឿងធម្មតានៅក្នុងប្រទេសអេហ្ស៊ីប ដែលមានប្រព័ន្ធផ្លូវដែកចាស់ៗ ហើយក៏ត្រូវបានញាំញីដោយការគ្រប់គ្រងមិនត្រឹមត្រូវផងដែរ។
កាលពីខែតុលាឆ្នាំមុន ក៏កើតមានហេតុការណ៍រថភ្លើងបុកគ្នាក្នុងទីក្រុង Cairo នៅភាគខាងត្បូងប្រទេសអេហ្ស៊ីប។ ចំណែកគ្រោះមហន្តរាយផ្លូវដែកដ៏សាហាវបំផុតរបស់ប្រទេសនេះគឺបានកើតឡើងក្នុងឆ្នាំ២០០២ នៅក្នុងស្រុក Ayyat ខេត្ត Giza ដែលមានភ្លើងឆេះនៅក្នុងរថភ្លើងធ្វើដំណើរពីទីក្រុង Cairo ទៅ Luxor សម្លាប់មនុស្សជាង៣៨០នាក់។
ទោះយ៉ាងណាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសពីគំនិតផ្តួចផ្តើមដើម្បីកែលម្អផ្លូវដែករបស់ខ្លួន។ លោកប្រធានាធិបតី Abdel-Fattah el-Sissi បាននិយាយនៅក្នុងឆ្នាំ២០១៨ ថា នឹងចំណាយទឹកប្រាក់ប្រមាណ ៨.១៣ពាន់លានដុល្លារដើម្បីជួសជុលបណ្តាញផ្លូវដែកឱ្យបានត្រឹមត្រូវ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


