សន្តិសុខសង្គម
ពលរដ្ឋគាំទ្រលើវិធានការត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃ
ក្រោយមានការប្រកាសរបស់នគរបាលនៃនាយកដ្ឋាននគរបាលជំនាញចរាចរណ៍ លើការដាក់ផែនការចុះត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃបន្ថែមនោះ ពលរដ្ឋបានសម្តែងការគាំទ្រចំពោះវិធានការនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ និងស្លាប់ច្រើនជាងអ្នកមានជំងឺ។

លោក គឹម ហួច ជាប្រជាពលរដ្ឋតែងមកហាត់ប្រាណរៀងរាល់ថ្ងៃនៅសួនមិត្តភាព បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់នគរបាល ដោយគាត់យល់ឃើញថា ការរឹតបន្តឹងបែបនេះ គឺដើម្បីកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍កន្លងទៅ តែងបានបន្សល់ទុកនូវវិប្បដិសារីយ៉ាងធ្ងន់ធ្ងរបំផុតដល់សាច់ញាតិ ឬគ្រួសារជនរងគ្រោះ ដែលត្រូវបានបាត់បង់ជីវិតនៅលើដងផ្លូវ។ លោកបានបន្ថែមទៀតថា អ្នកណាក៏ចេះសប្បាយមានកម្មវិធីហូបគ្រឿងស្រវឹងខ្លះដែរ តែសូមមានការទទួលខុសត្រូវ បើស្រវឹងកុំបើកបរ។

គួរបញ្ជាក់ផងដែរ នាពេលថ្មីៗនេះ ឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសជាសាធារណៈថា ក្រោយទទួលបានបទបញ្ជាថ្មីមួយពីថ្នាក់ដឹកនាំ នគរបាលជំនាញ នឹងបន្ថែមការចុះត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃ ដោយអនុវត្តចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ ខណៈជំនាញបានពិនិត្យឃើញថា អាត្រាគ្រោះថ្នាក់នាពេលបច្ចុប្បន្ននៅពេលថ្ងៃក៏ឧស្សាហ៍កើតមានឡើងដែរ ហើយក៏បានកើតឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅបន្តការបង្កើនការយកចិត្តទុកដាក់ការអនុវត្តច្បាប់ចរាចរណ៍ ពិសេសគឺការត្រួតពិនិត្យជាតិស្រវឹងនាពេលរាត្រីជាប្រចាំ នៅតាមគោលដៅក្នុងមិសាស្ត្រខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីជាការទប់ស្កាត់ និងកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍ ដែលតែងកើតមានឡើងដោយអ្នកបើកបរមានជាតិស្រវឹង ។

ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះដែរ កាលពីពេលកន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានក្រើនរំលឹកដល់នគរជំនាញ ឱ្យបង្កើនផែនការត្រួតពិនិត្យឱ្យបានជាប្រចាំ និងអនុវត្តច្បាប់ឱ្យបានតឹងរឹងលើអ្នកបើកបរល្មើសច្បាប់ទាំងឡាយ ខណៈអាត្រាគ្រោះថ្នាក់ចរាចរណ៍នៅមានកម្រិតខ្ពស់នៅឡើយ ពិសេសបានឆក់យកអាយុជីវិតរបស់ពលរដ្ឋជាច្រើនផងដែរ៕
អត្ថបទ៖ សុភា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


