ព័ត៌មានអន្ដរជាតិ
លិចនាវាមុជទឹកមួយគ្រឿងនៅសមុទ្រក្រហម ស្លាប់ជនជាតិរុស្ស៊ី៦នាក់
នាវាមុជទឹកទេសចរណ៍មួយគ្រឿង ដែលដឹកអ្នកដំណើររាប់សិបនាក់ បានលិចនៅក្នុងសមុទ្រក្រហម នៃឆ្នេរសមុទ្រប្រទេសអេហ្ស៊ីប ដែលបណ្តាលឲ្យជនជាតិរុស្ស៊ីចំនួន៦នាក់បានស្លាប់។ អាជ្ញាធរអេហ្ស៊ីបបានបញ្ជាក់ថា អ្នកទេសចរ ៣៩នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះដោយជោគជ័យចេញពីនាវា មុនពេលវាត្រូវបានលិចទាំងស្រុង។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមីនា នៅរមណីយដ្ឋានសមុទ្រក្រហមអេហ្ស៊ីប Hurghada។ ការិយាល័យអភិបាលក្នុងតំបន់ បានឲ្យដឹងថា គ្មានអ្នកដំណើរ ឬនាវិកណាម្នាក់បាត់ខ្លួននោះទេ។
នាវាមុជទឹកដែលមានឈ្មោះថា «Sindbad» បានផ្ទុកមនុស្ស ៥០នាក់ ដោយនោះមានអ្នកទេសចរ ៤៥នាក់ដែលមានសញ្ជាតិផ្សេងៗគ្នាមកពីប្រទេសរុស្ស៊ី ឥណ្ឌា ន័រវេស និងស៊ុយអែត និងសមាជិកនាវិកអេហ្ស៊ីបចំនួន៥នាក់។
ស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Hurghada បាននិយាយថា៖ «ភាគច្រើននៃអ្នកនៅលើនាវាត្រូវបានជួយសង្គ្រោះ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងសណ្ឋាគាររបស់ពួកគេនៅទីក្រុង Hurghada»។
បច្ចុប្បន្ន មូលហេតុនៃការលិចនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតលម្អិតពីអាជ្ញាធរអេហ្ស៊ីប។
នាវា Sindbad ត្រូវបានបំពាក់ដោយរន្ធធំៗ ដើម្បីឲ្យអ្នកដំណើរបានឃើញផ្កាថ្ម និងជីវិតសត្វសមុទ្រដ៏អស្ចារ្យរបស់សមុទ្រក្រហម ហើយអាចចុះដល់ជម្រៅ ២៥ម៉ែត្រនៅក្រោមទឹក។
សមុទ្រក្រហម គឺជាមជ្ឈមណ្ឌលឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសអេហ្ស៊ីប ដែលជាសសរស្តម្ភនៃសេដ្ឋកិច្ច ដែលក្នុងនោះអ្នកទេសចររុស្ស៊ីឈរនៅលំដាប់ថ្នាក់ទីមួយ។ អេហ្ស៊ីបក៏ទាក់ទាញអ្នកទេសចរជាមួយនឹងប្រាសាទពីរ៉ាមីតដ៏អស្ចារ្យនៃ Giza និងការជិះទូកកម្សាន្តនៅលើទន្លេនីល ក្នុងទីក្រុង Luxor និង Aswan ផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


