ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនធ្វើតេស្តជោគជ័យលើដ្រូនថ្មីអាចបញ្ជាហោះបាន៣០០០គីឡូម៉ែត្រចូលដីរុស្ស៊ី
ដ្រូនប្រភេទថ្មីផលិតក្នុងស្រុករបស់អ៊ុយក្រែនអាចត្រូវបានបញ្ជាហោះចម្ងាយ៣០០០គីឡូម៉ែត្រ ដោយកំណត់គោលដៅវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និង មូលដ្ឋានកងទ័ពរុស្ស៊ីនៅតំបន់ឆ្ងាយ លើសពីការវាយប្រហារនៅតំបន់ព្រំដែននិងទីក្រុងមូស្គូ ដែលយោធាអ៊ុយក្រែនធ្លាប់ធ្វើ។

រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា មន្ត្រីរបស់ខ្លួនអភិវឌ្ឍ ផលិត និង សាកល្បងដោយជោគជ័យលើយន្តហោះគ្មានមនុស្សបើក (ដ្រូន) រយៈចម្ងាយឆ្ងាយដែលអាចត្រូវបានបញ្ជារហូតដល់ចម្ងាយ៣០០០គីឡូម៉ែត្រចូលជ្រៅដល់ទឹកដីរុស្ស៊ីពីព្រំដែនរបស់ប្រទេសអ៊ុយក្រែន និងឆ្ងាយរហូតដល់ ទីក្រុង Novosibirskនៅភាគខាងជើងប្រទេសម៉ុងហ្គោលីឯណោះ។
ការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវបានចុះផ្សាយនៅលើគេហទំព័រយោធារបស់អ៊ុយក្រែនឈ្មោះថា «Militarnyi» កាលថ្ងៃទី១៧ខែមីនា។ ការប្រកាសនេះក៏នៅបន្ទាប់ពីការប្រកាសពីការធ្វើតេស្តសាកល្បងលើការអភិវឌ្ឍន៍មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយផលិតនៅក្នុងស្រុកកាលពីពីរថ្ងៃមុន។
ការចេញផ្សាយរបស់គេហទំព័រយោធារបស់អ៊ុយក្រែននោះ បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើក (drone) របស់ប្រទេសអ៊ុយក្រែនត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យ ដែលអាចហោះបានចម្ងាយឆ្ងាយរហូតដល់៣០០០គីឡូម៉ែត្រ ដែលអាចកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងឥន្ធនៈរបស់មហាអំណាចរុស្ស៊ី។
គេហទំព័រនេះ បានស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដូចបានប្រកាសថា៖«ថ្ងៃនេះខ្ញុំជួបប្រជុំ។ មានរឿងរ៉ាវជាច្រើនដែលបានពិភាក្សា ប៉ុន្តែរឿងសំខាន់បំផុត១គឺដ្រូន។ ដ្រូនគ្រប់ប្រភេទដែលយើងត្រូវការ។ មានដំណឹងរីករាយពាក់ព័ន្ធដ្រូនចម្ងាយឆ្ងាយ។ ដ្រូនរបស់យើងហោះបានចម្ងាយ៣០០០គីឡូម៉ែត្រ បានឆ្លងផុតការធ្វើតេស្តជោគជ័យហើយ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមអភិវឌ្ឍន៍និងផលិត។ យើងកំពុងអភិវឌ្ឍប្រព័ន្ធអាវុធចម្ងាយឆ្ងាយដែលយើងនឹងជួយធានានូវសន្តិសុខរដ្ឋរបស់យើង»។
តាមរយៈការអភិវឌ្ឍដ្រូនប្រភេទនេះបង្កើន រដ្ឋាភិបាលអ៊ុយក្រែនបានដាក់គោលដៅសំខាន់ៗប្រកបដោយសក្តានុពលច្រើនទៀតក្នុងទឹកដីរុស្ស៊ី ដែលអាចពង្រីកដល់ឆ្ងាយរហូតដល់ Novosibirsk។ ជាក់ស្តែងបំផុត រោងចក្រចម្រាញ់ប្រេងឥន្ធនៈធំបំផុតក្នុងប្រទេសរុស្ស៊ីនៅតំបន់ Omsk ដែលឥឡូវនេះអាចបញ្ជាទៅដល់។
គេហទំព័រយោធាដដែលនេះ បានលើកឡើងថា កន្លងមក ការវាយប្រហារឆ្ងាយបំផុតតគឺនៅមូលដ្ឋានទ័ពអាកាស Olenya ក្នុងខេត្ត Murmansk ដែលមានចម្ងាយប្រហែល១៨០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?