ព័ត៌មានអន្ដរជាតិ
EU ប្រកាសដកទណ្ឌកម្មសេដ្ឋកិច្ចលើស៊ីរី ដែលធ្លាប់ដាក់កាលពីរបបលោក Assad
លោកស្រី Kaja Kallas ប្រធានគោលនយោបាយសហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃទី២០ខែឧសភាថា សហភាពអឺរ៉ុបនឹងដកទណ្ឌកម្មសេដ្ឋកិច្ចជាផ្លូវការលើស៊ីរី ក្នុងគោលបំណងជួយសម្រួលដល់ការងើបឡើងវិញរបស់ប្រទេសមួយនេះ បន្ទាប់ពីការដួលរលំនៃរបបអតីតប្រធានាធិបតី Bashar al-Assad ក្នុងខែធ្នូឆ្នាំ២០២៤។

លោកស្រី Kallas បាននិយាយថា សហភាពអឺរ៉ុប«បានយល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ដែលធ្លាប់បានដាក់ពាក់ព័ន្ធនឹងរបបរបស់លោក Assad និងការរំលោភសិទ្ធិមនុស្ស»។
ការបន្ធូរបន្ថយទណ្ឌកម្មនេះ មានលក្ខខណ្ឌនិងអាចត្រូវបានដាក់ឡើងវិញម្ដងទៀត ដោយផ្អែកលើដំណើរការរបស់រដ្ឋាភិបាលស៊ីរីថ្មីក្នុងការលើកកម្ពស់សន្តិភាព ការការពារសិទ្ធិមនុស្ស និងការជំរុញស្ថិរភាពសេដ្ឋកិច្ច។ ទោះទណ្ឌកម្មសេដ្ឋកិច្ចត្រូវបានដកចេញ សហភាពអឺរ៉ុបនឹងរក្សាដដែលនូវវិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលដែលមានទំនាក់ទំនងជាមួយលោក Assad និងអ្នកដែលជាប់ពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស។
លោកស្រី Kallas បានសង្កត់ធ្ងន់ថា «គ្មានសន្តិភាពទេបើគ្មានផ្លូវទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច។ យើងទាំងអស់គ្នាត្រូវការស៊ីរីដែលមានស្ថិរភាព…យើងត្រូវផ្ដល់ឱកាសឲ្យប្រជាជនស៊ីរី»។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដោយបញ្ជាក់ថា វាជាឱកាសប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ដើម្បីគាំទ្រការស្តារឡើងវិញរបស់ស៊ីរី។
ចំណាត់ការរបស់សហភាពអឺរ៉ុប ធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តថ្មីៗរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើស៊ីរី។ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីថ្មីរបស់ស៊ីរី លោក Ahmed al-Sharaa លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងដកទណ្ឌកម្ម ដោយមានគោលបំណងទប់ស្កាត់អស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ និងគាំទ្រស៊ីរីឆ្ពោះទៅរកការងើបខ្លួនឡើងវិញ។
ការដកទណ្ឌកម្មត្រូវបានគេរំពឹងថានឹងអនុញ្ញាតឲ្យអាជីវកម្មអាមេរិក និងអង្គការក្រៅរដ្ឋាភិបាលចូលរួមក្នុងការកសាងឡើងវិញរបស់ស៊ីរី ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា អគ្គិសនី ទឹក និងអនាម័យ។ ការវិវឌ្ឍនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីអង្គការមនុស្សធម៌ ដែលជំរុញឲ្យមានការដកចេញនូវទណ្ឌកម្មយ៉ាងទូលំទូលាយ ដែលបានរារាំងការផ្តល់ជំនួយ និងធ្វើឲ្យប្រជាជនស៊ីរីរាប់លាននាក់រងទុក្ខវេទនា។
សូមបញ្ជាក់ថា ចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើងនៅក្នុងឆ្នាំ២០១១ ប្រជាជនស៊ីរីជាងកន្លះលាននាក់បានបាត់បង់ជីវិត និងរាប់លាននាក់ផ្សេងទៀតត្រូវបម្លាស់ទីលំនៅ បង្កជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរមួយនៅតំបន់មជ្ឈិមបូព៌ា៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


