ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Sinovac ដែល កម្ពុជា បើកយុទ្ធនាការចាក់ កំពុងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំទ្វេដង
ក្រុមហ៊ុនជីវឱសថចិន Sinovac បាននិយាយនៅថ្ងៃសុក្រនេះថា ខ្សែផលិតកម្មទី ៣ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនត្រូវបានដាក់ឲ្យដំណើរការ ហើយកំពុងបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំទ្វេដងដល់ទៅ ២ ពាន់លានដូស ។

វ៉ាក់សាំងដែលមានឈ្មោះថា CoronaVac របស់ក្រុមហ៊ុនចិន Sinovac គឺជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងក្នុងស្រុកចំនួន ៤ ដែលត្រូវបានផ្តល់ការយល់ព្រមដោយអាជ្ញាធរចិនដែលជួយជំរុញឲ្យប្រើប្រាស់ជាបន្ទាន់ចូលទៅក្នុងទីផ្សារ ។

កាលពីថ្ងៃពុធអ្នកជំនាញមកពីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការវិភាគបណ្តោះអាសន្ននៃទិន្នន័យការសាកល្បងព្យាបាលពីវ៉ាក់សាំងចិនចំនួន ២ រួមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ផងដែរនោះបានបង្ហាញថា វ៉ាក់សាំងទាំងពីរនេះមាន “សុវត្ថិភាព និងប្រសិទ្ធភាពល្អ” ទោះបីជាទិន្នន័យនេះត្រូវការការសិក្សាបន្ថែមក៏ដោយ ។

នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួនក្រុមហ៊ុន Sinovac បាននិយាយថា “វ៉ាក់សាំង CoronaVac ជាង ២០០ លានដូសត្រូវបានបញ្ជូនទៅជាង ២០ ប្រទេស” ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sinovac ស្ថិតក្នុងចំណោមក្រុមហ៊ុនចិនដែលបានបញ្ជូនទិន្នន័យក្នុងពាក្យសុំចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក (WHO) ដែលបើកទ្វារសម្រាប់ការចូលរួមជាសកលក្នុងគម្រោង COVAX ដែលមានគោលបំណងធានាឲ្យមានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្មើភាពគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វ៉ាក់សាំងចិន Sinovac ដែលកម្ពុជាទើបទទួលបានមានសុវត្ថិភាពសម្រាប់កុមារអាយុ ៣ ឆ្នាំទៅ ១៧ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ