វ៉ាក់សាំងចិន Sinovac ដែលកម្ពុជាទើបទទួលបានមានសុវត្ថិភាពសម្រាប់កុមារអាយុ ៣ ឆ្នាំទៅ ១៧ ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងចិន Sinovac ដែលកម្ពុជាទើបទទួលបានមានសុវត្ថិភាពសម្រាប់កុមារអាយុ ៣ ឆ្នាំទៅ ១៧ ឆ្នាំ

បានផុស

នៅ

ក្រុមហ៊ុនឱសថចិន Sinovac បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនមានសុវត្ថិភាពចំពោះកុមារដែលមានអាយុពី ៣ ឆ្នាំទៅ ១៧ ឆ្នាំដោយផ្អែកលើទិន្នន័យបឋម ហើយក្រុមហ៊ុនបានបញ្ជូនទិន្នន័យនេះទៅនិយតករឱសថចិនរួចហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង Sinovac ជាង ៧០ លានដូសត្រូវបានផ្តល់ឲ្យទូទាំងពិភពលោករួមទាំងនៅក្នុងប្រទេសចិនផងដែរ ។

ដំបូងឡើយប្រទេសចិនបានអនុម័តការប្រើប្រាស់វ៉ាក់សាំងនេះចំពោះមនុស្សពេញវ័យ ប៉ុន្តែវាមិនទាន់ត្រូវបានប្រើលើកុមារនោះទេ ពីព្រោះប្រព័ន្ធភាពស៊ាំរបស់ពួកគេអាចឆ្លើយតបខុសគ្នាទៅនឹងវ៉ាក់សាំង ។

ប៉ុន្តែលោកវេជ្ជបណ្ឌិត Gang Zeng នាយកវេជ្ជសាស្ត្រនៅឯក្រុមហ៊ុន Sinovac បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសាកល្បងព្យាបាលដំណាក់កាលដំបូង និងទី ២ ដែលមានអ្នកចូលរួមជាង ៥៥០ បានបង្ហាញថា វ៉ាក់សាំងនេះនឹងធ្វើឲ្យមានការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំទៅលើកុមារផងដែរ ។

ចំណែកលោក Eng Eong Ooi សាស្ត្រាចារ្យនៅសាលាវេជ្ជសាស្ត្រ Duke NUS Medical នៅប្រទេសសិង្ហបុរីបាននិយាយថា “ការសាកល្បងបង្ហាញថា វ៉ាក់សាំងនេះមានសុវត្ថិភាព ហើយអាចទទួលបានការឆ្លើយតបភាពស៊ាំដ៏មានសក្តានុពលប្រឆាំងនឹងវីរុស SARS-CoV-2 របស់កុមារ” ។

កុមារទំនងជាមិនមានជំងឺធ្ងន់ធ្ងរជាមួយនឹងវីរុសកូវីដ ១៩ នោះទេ ប៉ុន្តែពួកគេនៅតែមានគ្រោះថ្នាក់ហើយអាចឆ្លងវីរុសបាន ។ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកបានផ្តោតលើមនុស្សពេញវ័យ កុមារក៏នឹងត្រូវទទួលការចាក់វ៉ាក់សាំងដើម្បីបញ្ចប់ការរាតត្បាត ។

ទន្ទឹមនោះវ៉ាក់សាំង Pfizer ក៏បានប្រើសម្រាប់មនុស្សចាប់ពីអាយុ ១៦ ឆ្នាំ ខណៈពេលនេះក៏ត្រូវបានសិក្សាលើមនុស្សនៅអាយុ ១២ ទៅ ១៦ ឆ្នាំផងដែរ ។ ចំណែកក្រុមហ៊ុន Moderna កំពុងសិក្សាវ៉ាក់សាំងរបស់ខ្លួនលើកុមារដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ហើយកាលពីសប្តាហ៍មុនបានប្រកាសពីការស្រាវជ្រាវថ្មីមួយទៀតដែលប្រើការធ្វើតេស្តរបស់ខ្លួនលើកុមារអាយុក្រោម ១២ ឆ្នាំ ។

ស្របពេលជាមួយនេះក្រុមហ៊ុនឱសថចិន Sinopharm ដែលមានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ក៏កំពុងស៊ើបអង្កេតប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួនចំពោះកុមារផងដែរ ។ ក្រុមហ៊ុនបាននិយាយកាលពីខែមករាថា ក្រុមហ៊ុនបានបញ្ជូនទិន្នន័យព្យាបាលទៅនិយតកររួចហើយ ទោះបីជាវាមិនច្បាស់ថាតើវាស្ថិតក្នុងវ៉ាក់សាំងណាមួយ ឬទាំងពីរក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ abcnews

ចុចអាន ៖ ស្វែងយល់លម្អិតពីវ៉ាក់សាំងកូវីដរបស់ ចិន Sinovac ដឹកមកកម្ពុជាថ្ងៃនេះ

ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំង Sinovac របស់ ចិន ដែលកម្ពុជា ទទួលបានថ្ងៃនេះ បង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយក្នុងការធ្វើតេស្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services