អង់គ្លេសត្រៀមដាក់ទាហានយន្ត៣ម៉ឺនគ្រឿងចូលក្នុងជួរកងទ័ពនៅឆ្នាំ២០៣០ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេសត្រៀមដាក់ទាហានយន្ត៣ម៉ឺនគ្រឿងចូលក្នុងជួរកងទ័ពនៅឆ្នាំ២០៣០

Published

on

មេបញ្ជាការយោធាកំពូលអង់គ្លេសនិយាយថា មនុស្សយន្តអាចរួមចំណែក១ភាគ៤ក្នុងជួរកងទ័ពក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោកឧត្តមសេនីយ៍ Sir Nick Carter បានលើកឡើងថា “ទាហានយន្ត” ចំនួន៣ម៉ឺននាក់អាចដើរតួយ៉ាងសំខាន់នៅក្នុងកងកម្លាំងអង់គ្លេសនៅទសវត្សរ៍ឆ្នាំ២០៣០។

លោកបានបន្ថែមថា ពួកគេអាចធ្វើការជាមួយកងទ័ពពិតចំនួន៩ម៉ឺននាក់។

អគ្គសេនាធិការក្រសួងការពារជាតិអង់គ្លេសលោកឧត្តមសេនីយ៍ Sir Nick Carter

អគ្គសេនាធិការនៃក្រសួងការពារជាតិរូបនេះក៏បានជំរុញឲ្យរដ្ឋមន្រ្តីនានាបន្តការត្រួតពិនិត្យផែនការរួមគ្នារយៈពេល៥ឆ្នាំសម្រាប់វិស័យការពារជាតិផងដែរ។

ផែនការនេះត្រូវបានគេរំពឹងថានឹងកំណត់នូវរបៀបដែលកងកម្លាំងរបស់ប្រទេសកំពុងសម្របខ្លួនតាម។

អាវុធតាមអ៊ីនធើណិតព្រមទាំងយានយន្តនិងយន្ដហោះស្វយ័តផងដែរត្រូវបានគេរំពឹងថានឹងមានការសង្កត់ធ្ងន់កាន់តែខ្លាំងនៅក្នុងផែនការនេះរួមជាមួយកម្លាំងដែលស្រាលនិងរហ័សរហួនជាងមុន។

លោកឧត្តមសេនីយ៍ Carter បានប្រាប់ទូរទស្សន៍ Sky News ថា “ខ្ញុំគិតថា អ្នកនឹងឃើញកងកម្លាំងប្រដាប់អាវុធដែលត្រូវបានរចនាឡើងសម្រាប់ទសវត្សរ៍ឆ្នាំ២០៣០។ អ្នកនឹងមិនទៅដល់ទីនោះនៅពេលយប់ទេប៉ុន្តែនោះគឺជាទិសដៅនៃការធ្វើដំណើរ។ ខ្ញុំចង់និយាយថា យើងអាចមានកងទ័ព១២ម៉ឺននាក់ដែលក្នុងនោះ៣០,០០០នាក់អាចជាមនុស្សយន្ត”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម