បច្ចេកវិទ្យា
ការប្រកួត មនុស្សយន្តប្រយុទ្ធ ដំបូងនៅកម្ពុជា ជម្រុះចូលវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យនេះ
ការប្រកួតមនុស្សយន្តប្រយុទ្ធដំបូងនៅកម្ពុជា នឹងឈានចូលដល់វគ្គជម្រុះសម្រាប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយមាន ៣២ ក្រុមឈ្នះចុងក្រោយ ចូលរួមប្រកួត។

លោក ញ៉ សុភា អ្នកគ្រប់គ្រងផ្នែក Mechatronic នៃ ក្រុមហ៊ុនអេអាយហ្វាម (AI FARM ROBOTICS) បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះថា ការប្រកួតនេះមានលក្ខណៈប្លែក និងពិសេស គឺស្ថិតបរិបទប្រកួតកីឡាអេឡិចត្រូនិច ដែលពីមុនយើងធ្លាប់តែឃើញមានមនុស្សប្រកួតគ្នា រវាងមនុស្ស និងមនុស្ស តែនេះ ជាការប្រកួតគ្នា រវាង រ៉ូបូត និង រ៉ូបូត។

លោក ញ៉ សុភា លើកឡើងបន្តថា មូលហេតុមានការបង្កើតប្រកួតមនុស្សយន្ត ដំបូងនៅកម្ពុជា ដោយសារសង្កេតឃើញវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងសកម្មលើស្រទាប់យុវវ័យ ជាពិសេសវិស័យស្វ័យប្រវត្តិកម្មប្រាជ្ញាសិប្បនិម្មិត ដែលយើងហៅកាត់ថា A.I ។

លោក ញ៉ សុភា មានប្រសាសន៍បន្ថែមថា៖ “ទិសដៅ បង្កើតឱកាសយុវជនបង្ហាញសមត្ថភាព ច្នៃប្រឌិត និងចង់លើកកម្ពស់យុវជនជំនាន់ក្រោយ លើការបញ្ចេញថ្វីដៃ និងចូលរួមលើវិស័យសង្គមក្នុងសករាជថ្មី នៃវិស័យកីឡា បូកផ្សំវិស័យបច្ចេកវិទ្យា ដែលទាមទារយុវជនទាំង ២ភេទ ប្រើប្រាស់ភាពច្នៃប្រឌិត ចំណេះដឹង និងទេពកោសល្យ ក៏ដូចជាការធ្វើការងារជាក្រុម ដើម្បីកសាងរ៉ូបូត ដើម្បីប្រកួតទទួលយកប្រាក់រង្វាន់”។

លោក ញ៉ សុភា បញ្ជាក់ថា មូលហេតុនាំឱ្យ កម្ពុជា មានបេក្ខជនលើវិញ្ញាសាប្រកួតមនុស្សយន្តប្រយុទ្ធនេះ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអបរំ ផ្នែកវិទ្យាសាស្ត្រពិត មានការរីកចម្រើនឡើងគួរឱ្យកត់សម្គាល់ ខណៈកម្រិតមធ្យមសិក្សាទុយភូមិ ក្រសួងអប់រំបានបញ្ជ្រាបថ្នាក់កម្មវិធីសិក្សា STEM នេះច្រើន បណ្តាលឱ្យយុវជនមានកម្រិតយល់ដឹងច្រើន និងមានឧកាសបង្កើនការច្នៃប្រឌិតរបស់ខ្លួនដើម្បីដាក់ពាក្យចូលរួមប្រកួត។

លោក មានប្រសាសន៍បន្តថា៖ “ហើយបេក្ខជនជាច្រើនសុទ្ធសឹងជាយុវជនយុវនារី ដាក់ពាក្យចម្រុះពីគ្រប់មជ្ឈដ្ឋាន ក្នុងប្រទេសកម្ពុជា ដូចសាកលវិទ្យាល័យ វិទ្យាល័យ តាមបណ្តាខេត្តក្រុង ការងារឯកជន និងអ្នកនិយមស្រលាញ់ចូលចិត្តវិស័យបច្ចេកវិទ្យានៅក្នុង ព្រះរាជាណាចក្រកម្ពុជា”។

លោក មានការរំពឹងទុកចំពោះកម្មវិធី និងលទ្ធផល នៃការប្រកួតនេះ នឹង បណ្តុះក្តីស្រលាញ់ យុវជនចំពោះវិស័យបច្ចេកវិទ្យា, សង្ឃឹមថានឹងជាផ្នែកមួយជំរុញវិស័យបច្ចេកវិទ្យាក្នុងស្រុក កាន់តែមានការរីកចម្រើនទៅមុខបន្តទៀត។ នេះក៏ជាសញ្ញាបង្ហាញដល់ពិភពលោក បានឃើញពីធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាជាមួយនឹងបច្ចេកវិទ្យា ដើម្បីទាក់ទាញការវិនិយោគ និង បង្កើតឱកាសកាងារ។ លោក សំណូមពរ យុវជន យុវនារី ទាំងអស់កុំភ្លេចចូលរួមគាំទ្រការប្រកួតកីឡារ៉ូបូត ដើម្បីលើកស្ទួយវិស័យអប់រំ និង ឧស្សាហកម្មរ៉ូបូតនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីប្រកួតមាន ៥ ដំណើរការ ដោយដំណាក់កាលទី១ ជាកាលប្រកាសកម្មវិធីប្រកួត និង ចុះឈ្មោះ ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ ដំណាក់កាលទី២ ជាការជួបជុំក្រុម ដើម្បីណែនាំលក្ខន្តិកៈកម្មវិធី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ ដំណាក់កាលទី៣ ជាការជួបជុំចាប់ពូល ផ្គូរផ្គងសម្រាប់វគ្គជម្រុះ ៣ សប្តាហ៍ ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ និងដំណាក់កាលទី៤ ជាថ្ងៃប្រកួតជម្រុះ យក ៣២ ក្រុមឈ្នះ ទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៤។ ដំណាក់កាលទី៥ ជាវគ្គផ្តាច់ព្រ័ត្រ យកលេខ១ លេខ២ លេខ៣ និង ជ័យលាភីកិត្តិយស នៅ អាគារពាណិជ្ជកម្ម CONNEXTION ) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


