Connect with us

ព័ត៌មានអន្ដរជាតិ

បុរសកូរ៉េខាងត្បូងម្នាក់ស្លាប់ដោយសាររ៉ូបូតច្រឡំមនុស្សថាជាប្រអប់អីវ៉ាន់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) បានរាយការណ៍នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា បុរសម្នាក់ត្រូវបានមនុស្សយន្ត (Robot) កិនស្លាប់នៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីម៉ាស៊ីនរ៉ូបូតបរាជ័យក្នុងការធ្វើការ ដោយយល់ច្រឡំមនុស្សថាជាប្រអប់អីវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះជាបុគ្គលិកក្រុមហ៊ុនមនុស្សយន្ត ដែលមានអាយុ៤០ឆ្នាំ កំពុងត្រួតពិនិត្យប្រតិបត្តិការឧបករណ៍ចាប់សញ្ញារបស់មនុស្សយន្ត នៅមជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្ម ក្នុងខេត្ត South Gyeongsang ប្រទេសកូរ៉េខាងត្បូង។

សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីប៉ូលិសថា គ្រោះថ្នាក់កើតឡើងពេលមនុស្សយន្តកំពុងលើកប្រអប់ម្ទេស ហើយដាក់វានៅលើក្តារបន្ទះ ប៉ុន្តែភ្លាមៗវាហាក់ដូចជាមានបញ្ហា ហើយបែរជាកំណត់អត្តសញ្ញាណជនរងគ្រោះថាជាប្រអប់។ ពេលនោះដៃមនុស្សយន្តបានរុញរាងកាយផ្នែកខាងលើរបស់ជនរងគ្រោះចុះមកទល់នឹងខ្សែក្រវាត់ដឹកជញ្ជូន ដោយបានបុកមុខ និងទ្រូងរបស់គាត់។ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​មិនអាចសង្រ្គោះបានឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ ព្រលានយន្តហោះតម្លៃ ១៧៥ លានដុល្លារក្នុងខេត្តមួយរបស់ ឡាវ ត្រៀមបើក​ទទួលទេសចរ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៧ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១៩ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍១២ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម