Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ជំរុញឲ្យរដ្ឋបាលថ្មីរបស់អាមេរិកត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

បានផុស

នៅ

ប្រធានាធិបតីអ៊ីរ៉ង់បានជំរុញឲ្យប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដែលរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានដកអាមេរិកចេញជាឯកតោភាគីកាលពី ២ ឆ្នាំមុន ។

លោក Hassan Rouhani បានអំពាវនាវឲ្យលោក Biden ទូទាត់នូវកំហុសកាលពីមុនក្រោមការដឹកនាំរបស់លោក Trump ហើយត្រឡប់ទៅរកការអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិ ។

សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋបាលលោក Trump ដោយក្នុងនោះរួមមានទាំងការហាមឃាត់ការនាំចូលប្រេងរបស់អ៊ីរ៉ង់ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទីក្រុងតេអេរ៉ង់បានស្វែងរកការបន្ធូរបន្ថយការដាក់ទណ្ឌកម្មពីរដ្ឋបាលអាមេរិកបន្ទាប់ដើម្បីធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់មានភាពរស់ឡើងវិញ ។

ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថាតើទំនាក់ទំនងទ្វេភាគីរបស់អ៊ីរ៉ង់ និងអាមេរិកនឹងប្រសើរឡើងឬយ៉ាងណានោះទេ ។ ក្រុងតេអេរ៉ង់ទាមទារសំណងសម្រាប់ការបាត់បង់សេដ្ឋកិច្ចដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម ហើយក្រុមអ្នកប្រឆាំងនឹងអាមេរិកកំពុងទទួលបានឥទ្ធិពលកាន់តែច្រើននៅក្នុងប្រទេសពីបញ្ហាមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម